leftcenterrightdel
វាស់តសីតុណ្ហភាពរាងកាយដើម្បីការពារការរីករាលដាលនៃជំងឺ COVID-19 នៅអ៊ីរ៉ង់ (រូបថតៈ IRNA / TTXVN)

នាថ្ងៃទី ២៤ ខែមីនា ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោកស្រី Michell Bachelet បានអំពាវនាវឱ្យមានការវាយតម្លៃឡើងវិញជាបន្ទាន់នូវការដាក់ទណ្ឌកម្មលើប្រទេសមួយចំនួន ដែលកំពុងប្រឈមមុខនឹងការលំបាកដោយសារជំងឺរាតត្បាត Covid-19 ដូចជាអ៊ីរ៉ង់។

លោកស្រី Bachelet បានសង្កត់ធ្ងន់ថា នៅពេលនេះ រាល់វិធានការដាក់ទណ្ឌកម្មគួរតែត្រូវបានបន្ធូរបន្ថយ ឬផ្អាកដោយសារការរារាំងដល់កិច្ចខិតខំប្រឹងប្រែងខាងសុខាភិបាលនៅក្នុងប្រទេសមួយអាចបង្កើនហានិភ័យដល់ពិភពលោកទាំងមូលដែរ។

លោកស្រីក៏បន្តទៀតថាការលើកលែងដាក់ទណ្ឌកម្មដោយសារបញ្ហាមនុស្សធម៌គួរតែអនុវត្តក្នុងទ្រង់ទ្រាយធំ និងអនុវត្តឲ្យបានជាក់​ស្តែងដោយមានការអនុម័តឲ្យបានឆាប់រហ័សលើការផ្តល់គ្រឿងបរិក្ខាវេជ្ជសាស្ត្រចាំបាច់នានាផងដែរ៕

តាម vovworld.vn