leftcenterrightdel
ប្រជាជន ស.ប.ប.ក  (រូបថត៖ BBC)

នាថ្ងៃទី ១០ ខែមិនា ស.ប.ប.ក បានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រជាជនកំពូល (រដ្ឋសភា) អាណត្តិ ៥ ឆ្នាំ។ ព្រឹត្តិការណ៍នយោបាយនេះ ត្រូវបានចាត់ទុកថាសំដៅពង្រឹងសាមគ្គីជាតិ ជាពិសេសក្នុងបរិបទដែលមេដឹកនាំស.ប.ប.ក លោក Kim Jong-un បានជ្រើសរើសយកការអភិវឌ្ឍសេដ្ឋកិច្ចជាភារកិច្ចបន្ទាន់នៃប្រទេសជាតិនាបច្ចុប្បន្ននេះ។ បេក្ខជនសម្រាប់ការបោះឆ្នោតលើកនេះគឺជាកម្មករ កសិករ បញ្ញវន្ត និងយោធិន ហើយជាបុគ្គលដែលបានខិតខំប្រឹងប្រែងការពារឧត្តមគតិរបស់ថ្នាក់ដឹកនាំស.ប.ប.ក លោក Kim Jong-un និងតស៊ូសម្រាប់បុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ។

ការសែត Rodong Sinmun ដែលជាស្ថាប័នបញ្ចេញមតិរបស់បក្សពលករ ស.ប.ប.ក បានសង្កត់ធ្ងន់ថា ការបោះឆ្នោតលើកនេះបានបង្ហាញនូវជំនឿទុកចិត្តដ៏រឹងមាំ និងការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រជាជនចំពោះថ្នាក់ដឹកនាំកំពូលក្នុងការទប់ទល់នឹងរាល់ឧបសគ្គ​ ដែលកំពុងត្រូវប្រឈម៕

តាម vovworld.vn