leftcenterrightdel
ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong- Un និងប្រធានាធិបតីអាមេរិក លោក Donald Trump

ថ្លែងមតិមុនពេលចេញដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីចូលរួមកិច្ចប្រជុំកំពូលលើកទីពីរជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong- Un ប្រធានាធិបតីអាមេរិក ក៏បានជឿជាក់ថា លោកនិងថ្នាក់ដឹកនាំកូរ៉េខាងជើងមានទស្សនៈដូចគ្នានៅកម្រិតណាមួយ ហើយភាគីទាំងពីរបានបង្កើតឡើងនូវ "ទំនាក់ទំនងល្អប្រសើរ"ផងដែរ។ យោងតាមប្រមុខសេតវិមាន លោក "មិនប្រញាប់ប្រញាល់ក៏ដូចជាមិនមានបំណងចង់ដាស់តឿននរណា" ក្នុងបញ្ហារំលាយអាវុធនុយក្លេអ៊ែរទេ។ លោក Trump បានប្រកាសថា លោកមិនចង់ឲ្យរាល់ការសាកល្បងអាវុធកើតឡើងបន្តទៀតឡើយ ហើយដរាបណាកូរ៉េខាងជើងនៅតែបន្តបញ្ឈប់ការសាកល្បងទាំងនោះ គឺភាគីនានានឹងពេញចិត្តនឹងគ្នាផងដែរ៕

តាម vovworld.vn