លោក Trump បានរិះគន់លើហ្វូងជនចំណាកស្រុកដែលកកើតឡើងពីប្រទេសហុងឌូរ៉ា ប៉ុន្តែរដ្ឋាភិបាលហុងឌូរ៉ា ហ្គាតេម៉ាឡា និងអេលសាលវ៉ាឌ័រ មិនបានចាត់វិធានការណាមួយដើម្បីទប់ស្កាត់រាល់សកម្មភាពនោះឡើយ។ ម្ចាស់សេតវិមាន លោក Donald Trump ក៏បានឲ្យដឹងថា ប្រទេសទាំងបីនេះចេះតែ«ទទួលប្រាក់» ពីអាមេរិកក្នុងរយៈពេលច្រើនឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែគ្មានការជួយឧបត្ថម្ភគាំទ្រណាមួយចំពោះទីក្រុងវ៉ាស៊ីនតោននោះទេ។

leftcenterrightdel
ប្រធានាធិបតីអាមេរិក លោក Donald Trump

នៅខែតុលាឆ្នាំនេះលោក Trump ក៏បានលើកឡើងនូវការព្រមានស្រដៀងគ្នាដែរដោយប្រកាសថានឹងកាត់បន្ថយជំនួយទៅកាន់តំបន់ត្រីកោណភាគខាងជើងរបស់អាមេរិកកណ្តាលនេះ។ ក៏ប៉ុន្តែ ជាបន្ទាប់ពីនោះ លោកមិនទាន់អនុវត្តសកម្មភាពជាក់លាក់ណាមួយ៕

តាម vovworld.vn