បន្ទាប់ពីមជ្ឈិម និងខេត្តមានផែនការបែងចែកដើមទុនពីកម្មវិធី ១៧១៩ ដំណាក់កាល ២០២១-២០២៥ ស្រុក Cau Ke បានចាប់ផ្តើមអនុវត្តគម្រោងសាងសង់ដើម្បីបម្រើប្រជាជនដូចជា គម្រោងផ្លូវអន្តរភូមិ O Tung A- O Tung B-Chau Hung (ឃុំ Chau Dien) ដែលមានដើមទុនសរុបជិត ៤ ពាន់លានដុង។ គម្រោងនេះត្រូវបានចាត់ទុកថា នាំមកនូវលទ្ធផលជាក់ស្តែងដល់ប្រជាជននៅទីនេះ។ លោក Thach Sal នៅភូមិ O Tung B បានឲ្យដឹងថា៖ "កាលពីមុន ដោយសារអត់មានផ្លូវគមនាគមន៍ ប្រជាជនធ្វើដំណើរភាគច្រើនតាមទូក ដូច្នេះពួកគាត់ជួបការលំបាកច្រើនណាស់។ នៅពេលដែលស្រុកកៀរគរបរិច្ចាគដីដើម្បីសាងសង់ផ្លូវ ប្រជាជនបានឯកភាពយ៉ាងខ្លាំង។ ចាប់តាំងពីមានផ្លូវថ្មីនេះ ប្រជាជនសប្បាយរីករាយយ៉ាងក្រៃលែង។ ការធ្វើដំណើរ ការផ្លាស់ប្តូរទំនិញ និងការដឹកជញ្ជូនទំនិញមានភាពងាយស្រួលជាង”។

ក្នុងប៉ុន្មានឆ្នាំកន្លងមក ឃុំ Chau Dien បានអនុវត្តដំណោះស្រាយអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយនៅក្នុងតំបន់ជនរួមជាតិខ្មែរដោយព្រមៗគ្នា ជាពិសេសគោលនយោបាយអនុគ្រោះស្តីពីការជួយឧបត្ថម្ភលំនៅដ្ឋាន ដីលំនៅដ្ឋាន ដីផលិតកម្ម និងការផ្លាស់ប្តូរ ការបណ្តុះបណ្តាលវិជ្ជាជីវៈ។ល។ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ ឃុំ Chau Dien មានគ្រួសារជនជាតិខ្មែរក្រីក្រ និងកៀកបន្ទាត់នៃភាពក្រីក្រចំនួន ២៥ ទទួលបានការជួយឧបត្ថម្ភប្រាក់កម្ចីដើម្បីសាងសង់ផ្ទះសម្បែងដែលមានទឹកប្រាក់សរុបជាង ១.២ ពាន់​លានដុង។ ទន្ទឹមនឹងនោះ ឃុំក៏បានកៀរគរថវិកាចំនួន ២៣០ លានដុង ដើម្បីជួយឧបត្ថម្ភសាងសង់ផ្ទះសប្បុរសធម៌ចំនួន ៥ ខ្នង ជូនគ្រួសារក្រីក្រ។ អ្នកស្រី Thach Thi So Pha នៅភូមិ O Mich ដែលជាគ្រួសារមួយដែលទទួលបានប្រាក់កម្ចីដើម្បីសាងសង់ផ្ទះថ្មី បានឲ្យដឹងថា៖ «កាលពីមុនគ្រួសារខ្ញុំរស់នៅក្នុងផ្ទះដែលខូចខាតច្រើន។ ខ្ញុំសប្បាយចិត្តណាស់ដែលទទួលបានប្រាក់កម្ចីពីរដ្ឋដើម្បីសង់ផ្ទះថ្មី»។

leftcenterrightdel
ជ្រុងមួយនៃស្រុក Cau Ke (រូបថត៖ baotravinh.vn)

លោក Le Quoc Thuan ប្រធានគណៈកម្មាធិការប្រជាជនឃុំ Chau Dien បានឲ្យដឹងថា៖ “យើងខ្ញុំបានទាញយកផលប្រយោជន៍ពីប្រភពទុន ផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជនបទ និងអនុវត្តគោលនយោបាយដ៏ល្អចំពោះជនជាតិខ្មែរ។ ការយកចិត្តទុកដាក់របស់បក្ស រដ្ឋ រួមជាមួយនឹងការស្រុះចិត្តគំនិត និងការប្តេជ្ញាចិត្តរបស់ប្រជាជនបានផ្លាស់ប្តូរមុខមាត់ជនបទ ជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើង បច្ចុប្បន្នប្រាក់ចំណូលជាមធ្យមឈានដល់ជាង ៦៥ លានដុង/ម្នាក់/ឆ្នាំ។ នៅសល់គ្រួសារជនជាតិខ្មែរក្រីក្រចំនួន ៨ គ្រួសារប៉ុណ្ណោះ (ស្មើនឹង ០.២៤% នៃចំនួនគ្រួសារសរុបក្នុងឃុំ)។

លោកស្រី Thach Thi Som Oanh Na ប្រធានការិយាល័យកិច្ចការជនជាតិស្រុក Cau Ke បានឲ្យដឹងថា៖ “ការអនុវត្តកម្មវិធី ១៧១៩ នៅស្រុកទទួលបានលទ្ធផលជាច្រើន ដូចជាជួយឧបត្ថម្ភទុនផ្លាស់ប្តូរការងារជូនប្រជាជនចំនួន ៦៩ គ្រួសារ ដោយមានថវិកាចំនួន ២.៧៩ ពាន់លានដុង; ជួយឧបត្ថម្ភដីលំនៅឋានសម្រាប់គ្រួសារក្រីក្រដោយចំណាយសរុបជិត ១ ពាន់លានដុង; ជួយឧបត្ថម្ភការវិនិយោគហេដ្ឋារចនាសម្ព័ន្ធសម្រាប់ភូមិចំនួន ១០ ដែលជួបការលំបាកខ្លាំង ជាមួយនឹងថវិកាចំនួន ៦.៣ ពាន់លានដុង។ល។ នាពេលខាងមុខ យើងខ្ញុំនឹងសម្របសម្រួលជាមួយការិយាល័យ អង្គភាពពាក់ព័ន្ធនានា រួមទាំងគណៈកម្មាធិការប្រជាជនឃុំ ទីរួមស្រុក បន្តផ្តល់យោបលដល់គណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការប្រជាជន អនុវត្តកម្មវិធី និងគម្រោងថែទាំជីវភាពខាងសម្ភារៈ និងខាងស្មារតីរបស់ប្រជាជន…”។

ជីវភាពរស់នៅរបស់ជនជាតិខ្មែរនៅស្រុក Cau Ke មានការផ្លាស់ប្តូរដោយឥតឈប់ឈរដែលបញ្ជាក់ពីការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋចំពោះជីវភាពរស់នៅរបស់ប្រជាជន។ នេះក៏ជាកម្លាំងចលករដែលជួយឲ្យប្រជាជនប្រឡងប្រណាំងផលិត និងកសាងជីវភាពវប្បធម៌ រួមចំណែកបង្កើតសំណង់កាន់តែច្រើនដ៏មានអត្ថន័យក្នុងកិច្ចការកសាងស្រុកកំណើត៕

បកប្រែដោយ Huyen Trang