បញ្ហាមួយក្នុងចំណោមបញ្ហាសំខាន់ៗ គឺការស្តារ និងបង្កើតឡើងវិញនូវពិធីបុណ្យប្រពៃណីដែលមានតាំងពីរាប់ពាន់ឆ្នាំមកហើយ។ ជាពិសេស ការអភិរក្ស ថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីនៃពិធីបុណ្យបើកឃ្លាំងស្រូវក្នុងគោលបំណងលើកទឹកចិត្តប្រជាជនឱ្យរួបរួមគ្នា ខិតខំប្រឹងប្រែងផលិត និងកសាងភូមិឱ្យកាន់តែសម្បូរសប្បាយ។

ជាអ្នកមានប្រជាប្រិយភាពក្នុងភូមិ  ព្រឹទ្ធាចារ្យ Y Pan យល់ច្បាស់ពីពិធីបុណ្យបើកឃ្លាំងស្រូវ។ ព្រឹទ្ធាចារ្យ Y Pan បានឲ្យដឹងថា ពិធីបុណ្យបើកឃ្លាំងស្រូវត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ពីប្រជាពលរដ្ឋ។ ដំបូងឡើយ ព្រឹទ្ធាចារ្យភូមិជ្រើសរើសថ្ងៃល្អហើយជម្រាបជូន Giang (អាទិទេពភូមិ) ដើម្បីរៀបចំពិធីបុណ្យ។ ដល់ថ្ងៃបុណ្យក្រុមគ្រួសារទាំងអស់ចាប់ផ្តើមរៀបចំស្រា អង្ករ ជ្រូក មាន់។ល។ បុរសៗរៀបចំគង់ឃ្មោះ។ ស្ត្រីប្រញាប់ត្បាញសម្លៀកបំពាក់ស្អាតៗសម្រាប់ខ្លួន និងសមាជិកគ្រួសារស្លៀកពាក់ឲ្យទាន់ពេលបុណ្យ។ យុវជនចូលព្រៃរកដើមឫស្សីចំណាស់ត្រង់ដើម្បីធ្វើដើម Neu ហើយអ្នកខ្លះទៀតចុះទៅមាត់ទន្លេ ដើម្បីចាប់ត្រីធំៗ ។ល។

leftcenterrightdel
ការបង្ហាញការត្រៀមរៀបចំសម្រាប់ពិធីបុណ្យបើកឃ្លាំងស្រូវ

យោងតាមព្រឹទ្ធាចារ្យ Y Pan ពិធីបុណ្យបើកឃ្លាំងស្រូវគឺជាលក្ខណៈវប្បធម៌ប្រពៃណីដែលមានតាំងពីយូរយារណាស់មកហើយរបស់ជនជាតិ Brau ហើយវាត្រូវបានធ្វើឡើងសំដៅអំណរស្រូវថ្មីនឹងបានរក្សាទុកនៅក្នុងឃ្លាំង ។ ជនជាតិ Brau យកចិត្តទុក​ដាក់យ៉ាងខ្លាំងចំពោះការបូជាព្រះស្រូវក្នុងគោលបំណងបួងសួងសុំឲ្យភូមិ ឃុំមានលាភសំណាង ក៏ដូចជាសម្តែងការគោរពដឹងគុណចំពោះមាតាធម្មជាតិ និងបួងសួងដល់ទេវតាការពារភូមិ ឃុំ ព្រមទាំងជួយពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុង​សហគមន៍។ ពេលរៀបចំរួចរាល់ ព្រឹទ្ធាចារ្យភូមិធ្វើពិធីបើកទ្វារឃ្លាំង។ អ្នកភូមិនាំយកមាន់ ស្រា និងថ្នាំជក់ មកដាក់នៅទីធ្លាធំនៃផ្ទះសហគមន៍សម្រាប់ពិធីនេះ។ ក្រោយពីព្រឹទ្ធាចារ្យភូមិថ្វាយអាទិទេពចប់ គាត់យកស្រាពីពាងមកស្រោចនៅមុខទ្វារឃ្លាំង ហើយបើកទ្វារឃ្លាំង។ យុវប្រុសភូមិមាំមួនម្នាក់នាំអង្ករក្នុងកាផា យកទៅមាត់ទ្វារឃ្លាំង ហើយប្រគល់វាទៅយុវនារីម្នាក់វិញ។ កាផាស្រូវដំបូងក្នុងដៃរបស់យុវនារីត្រូវបាននាំយកទៅកាន់ទីធ្លាផ្ទះសហគមន៍សម្រាប់ពិធីបុណ្យ។ ទីបំផុត ព្រឹទ្ធាចារ្យភូមិបានដាក់មែកស្លឹកបៃតងនៅមាត់ទ្វារឃ្លាំងទុកជាសញ្ញាសម្គាល់ ហើយពិធីថ្វាយបង្គំក៏ចាប់ផ្តើម។

នៅពេលដែលសំឡេងគងឃ្មោះបន្ទរពេញភ្នំ និងព្រៃ ក៏ជាពេលដែលអ្នកភូមិរួមគ្នារាំ និងច្រៀងដែរ។ នៅលើទឹកមុខមនុស្សម្នាក់ៗ បង្ហាញពីការសប្បាយរីករាយ ដោយសារប្រជាជនមានជំនឿថា ព្រះស្រូវនឹងនាំមកនូវដំណាំស្រូវថ្មី ដែលជួយមនុស្ស និងគ្រួសារឱ្យមានភាពសម្បូរធូធារ។ សំឡេងគងឃ្មោះអបអរពិធីបុណ្យបើកឃ្លាំងស្រូវរបស់ជនជាតិ Brau បានបន្លឺឡើង ហើរខ្ពស់ហោះទៅឆ្ងាយ។ល។

លោក Nguyen Tai Thu លេខាបក្សឃុំ Po Y បានឲ្យដឹងថា នាពេលខាងមុខ ឃុំនឹងបន្តខិតខំប្រឹងប្រែងជំនះពុះពាររាល់ការលំបាក លើកសំណូមពរជាមួយកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដើម្បីអនុវត្តការងារអភិរក្ស និងលើកកម្ពស់តម្លៃនៃពិធីបុណ្យ បទចម្រៀងប្រជាប្រិយ តន្ត្រីប្រជាប្រិយ និងរបាំរបស់ជនជាតិ Brau គ្រប់ប្រភេទ៕

បកប្រែដោយ Huyen Trang