leftcenterrightdel
រូប​ថតឧទាហរណ៍​

ចម្លើយ៖ បញ្ហាដែលអ្នកបានសួរត្រូវបានចែងនៅក្នុងប្រការទី៣ នៃសេចក្តីសម្រេចលេខ 04/2023/QD-TTg ចុះថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៣ របស់នាយករដ្ឋមន្ត្រី ដូចតទៅ៖

១. ថវិកាមជ្ឈិមជំនួយជាអតិបរមាចំនួន ៤០ លានដុងក្នុងមួយគ្រួសារ ដើម្បីបង្កើតផ្ទៃដី កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសលំនៅដ្ឋាន ។

២. ថវិកាមជ្ឈិមជំនួយជាអតិបរមាចំនួន ៤០ លានដុងក្នុងមួយគ្រួសារ ដើម្បីសាងសង់ផ្ទះ​តាមទំនៀមទម្លាប់ក្នុងនៅមូលដ្ឋាន ធានាបាននូវភាពរឹងទាំងបី (គ្រឹះរឹង ជញ្ជាំងរឹង ដំបូលរឹង)។

៣. ថវិកាមជ្ឈិមជំនួយជាអតិបរមាចំនួន ២២.៥ លានដុងក្នុងមួយគ្រួសារ ដើម្បីអនុវត្តគម្រោងគាស់រាន ដាំដុះឡើងវិញ កែប្រែដី។

៤. ថវិកាមជ្ឈិមជំនួយជាមធ្យម ៣.០០០ លានដុង/គម្រោង ដើម្បីវិនិយោគក្នុងការកសាងសំណង់ទឹកប្រើប្រាស់រួម។

៥. ថវិកាមជ្ឈិមជំនួយជាមធ្យម ១.៦០០ លានដុង/គីឡូម៉ែត្រដើម្បីវិនិយោគលើការសាងសង់ផ្លូវ។

៦. ថវិកាមជ្ឈិមជំនួយជាមធ្យម ៤.៤០០ លានដុងលើផ្សារមួយដើម្បីវិនិយោគលើការសាងសង់ថ្មី និងជាមធ្យម ៨០០ លានដុងលើផ្សារមួយដើម្បីជួសជុល និងកែលម្អបណ្តាញទីផ្សារនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ៕

បកប្រែដោយ Duy Hoan