លោក Pau អេះក្បាល ហើយនិយាយថា៖

- ម៉េចក៏មិនប្រាប់ខ្ញុំមុននេះ? ហើយក្នុងភូមិយើង មានមនុស្សច្រើនណាស់ដែលចេះភាសា Kinh ផង និងភាសាជនជាតិខ្លួនឯងផង។

- មែនហើយ ប៉ុន្មានថ្ងៃមុន លោកមេភូមិមកប្រាប់ខ្ញុំ ប៉ុន្តែដោយសារលោករវល់ការងារ បានជាខ្ញុំមិនទូរស័ព្ទទៅប្រាប់លោកទេ។ នៅភូមិយើង ក៏មានមនុស្សចេះភាសា Kinh ដែរ ប៉ុន្តែពួកគេសុទ្ធតែធ្វើការនៅឆ្ងាយ។ ក្មេងៗទៅរៀន ហើយពួកវាមិនអាចបកប្រែដូចលោកបានទេ។

ឮប្រពន្ធនិយាយបែបនេះ លោក Pau ក៏ប្រញាប់ទៅមណ្ឌលសុខាភិបាលដើម្បីបកប្រែ។ គាត់បានបកប្រែឲ្យអ្នកភូមិនៅពេលមានកម្មាភិបាលមកជិតម្ភៃឆ្នាំហើយ​។ ដោយសារតែនៅក្នុងភូមិ ប្រជាជន១០០% ជាជនជាតិភាគតិច។ មកដល់សព្វថ្ងៃនេះនៅមានមនុស្សចាស់ខ្លះមិនចេះភាសា Kinh ទេ ឬចេះតែបន្តិចបន្តួចទេ។ ដូច្នេះរាល់ពេលដែលកម្មាភិបាលមកពិនិត្យសុខភាព ឬជួបជុំនោះ លោក Pau បានជួយបកប្រែ។

leftcenterrightdel
រូបថត៖ daidoanket.vn

កាលនៅក្មេង លោក Pau មិនចេះភាសា Kinh ទេ ព្រោះនៅពេលនោះ ភូមិរបស់គាត់នៅដាច់ស្រយាល ផ្លូវពិបាកធ្វើដំណើរ ហើយបងប្អូនកម្របានទាក់ទងជាមួយមនុស្សនៅខាងក្រៅភូមិណាស់។ ដូច្នេះមានតែប្រជាជននៅក្នុងភូមិប៉ុណ្ណោះដែលទាក់ទងគ្នាទៅវិញទៅមក មនុស្សពេញវ័យជាច្រើនមិនចេះអក្សរ កុមារនិយាយតែភាសាជនជាតិរបស់ពួកគេ ហើយមិនអាចនិយាយភាសា Kinh ទេ។

បន្ទាប់ពីលោក Pau បានចូលបម្រើកងទ័ពហើយ គាត់បានទៅកន្លែងជាច្រើន ប្រាស្រ័យទាក់ទងជាមួយមនុស្សជាច្រើន ហើយចាប់​ផ្តើម​ទីនោះមក គាត់បានរៀនភាសា Kinh ហើយនិយាយបានស្ទាត់ដូចជនជាតិ Kinh ដែរ។ បន្ទាប់ពីចេញពីទ័ព ត្រលប់មកភូមិវិញ គាត់មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់គាត់បានល្អប៉ុណ្ណោះទេ ថែមទាំងបានក្លាយ​ជាអ្នកបកប្រែអោយប្រជាជននៅក្នុងភូមិ រាល់ពេលដែលកម្មាភិបាលជាជនជាតិ Kinh មក... បច្ចុប្បន្នភូមិនេះមានប្រជាជនជាច្រើនចេះនិយាយភាសារ Kinh ដូច្នេះការងាររបស់លោក Pau ជាអ្នកបកប្រែគឺមិនសូវហត់ដូចមុនទេ។ គាត់តែងតែនិយាយថា គាត់សង្ឃឹមថាថ្ងៃណាមួយគាត់នឹង "អត់ការងារធ្វើ" ទាំងស្រុង ព្រោះនៅពេលនោះ មនុស្សគ្រប់គ្នានៅក្នុងភូមិនឹងអាចនិយាយភាសា Kinh បានយ៉ាងស្ទាត់ហើយ...

បកប្រែដោយ Duy Hoan