ជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍វិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចដ៏សំខាន់នោះ ក្នុងរយៈពេលកន្លងមក ក្រៅពីការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនោះ ស្រុក Meo Vac ក៏បានផ្តោតសំខាន់លើការបង្កើតការងារសម្រាប់ប្រជាជនពីការអភិវឌ្ឍវិស័យទេសចរណ៍ផងដែរ។

ដើម្បីទាក់ទាញភ្ញៀវទេសចរ ស្រុក Meo Vac បានសាងសង់ភូមិវប្បធម៌ទេសចរណ៍សហគមន៍ជនជាតិ Mong នៅភូមិ Pa Vi Ha ឃុំ Pa Vi។ ភូមិវប្បធម៌ទេសចរណ៍សហគមន៍បច្ចុប្បន្នមាន ២៦ គ្រួសារក្នុងនោះមាន ១៨ គ្រួសារប្រកបរបរទេសចរណ៍។ ភូមិនេះជាដែនដីមានអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Mong។

leftcenterrightdel
ភូមិវប្បធម៌ទេសចរណ៍សហគមន៍ជនជាតិ Mong នៅភូមិ Pa Vi Ha ឃុំ Pa Vi (ស្រុក Meo Vac ខេត្ត Ha Giang) ទាក់ទាញភ្ញៀវទេសចរជាច្រើន

លោកស្រី Tan Thi Phenh អ្នកគ្រប់គ្រងផ្ទះសំណាក់ O’Chau Meo Vac Homestay នៅទីនេះ បានចែករំលែកថា៖ “គ្រួសារធ្វើទេសចរណ៍ ក្រៅតែពីទទួលបានជំនួយដើមទុន ក៏ទទួលបានការបណ្តុះបណ្តាលជាប្រចាំពីអាជ្ញាធរ និងស្ថាប័នមូលដ្ឋាន លើជំនាញទេសចរណ៍ សេវាកម្ម ការទាក់​ទង​ប្រាស្រ័យ​ជាមួយនឹងភ្ញៀវទេសចរ និងធា​នា​សុវត្ថិភាពម្ហូប​អាហារ…”។

ចាប់តាំងពីវិស័យទេសចរណ៍មានការអភិវឌ្ឍ ភូមិវប្បធម៌ទេសចរណ៍សហគមន៍ជនជាតិ Mong នៅភូមិ Pa Vi Ha និយាយដោយឡែក និងគ្រឹះស្ថានទេសចរណ៍ផ្សេងនិយាយរួម បានបង្កើតការងារដ៏ស្ថិរភាព និងបង្កើនប្រាក់ចំណូលដល់ប្រជាជនរាប់រយនាក់នៅទូទាំងប្រទេស។

អ្នកស្រី Sung Thi My នៅភូមិ Chung Pa A ទីរួមស្រុក Meo Vac បានឲ្យដឹងថា “ខ្ញុំជាអ្នកបម្រើនៅ O’Chau Meo Vac Homestay ទទួលបានប្រាក់ខែ ៦ លានដុង/ខែ ខ្ពស់ជាងការងារនៅកន្លែងផ្សេងទៀត។ នៅទីនេះ ខ្ញុំរៀនបានបទពិសោធន៍ជាច្រើន ហើយសង្ឃឹមថាថ្ងៃអនាគតខ្ញុំក៏អាចបើក Homestay ផ្ទាល់ខ្លួនបានដែរ”។

ស្រុក Meo Vac មានសក្ដានុពលខ្លាំងសម្រាប់ការអភិវឌ្ឍទេសចរណ៍។ ក្នុងបំណងប្រែក្លាយវិស័យទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចដ៏សំខាន់ អាជ្ញាធរមូលដ្ឋានក៏បានអនុវត្តដំណោះស្រាយជាច្រើន ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ បង្កើតការងារបណ្តើរៗ និងជួយប្រជាជនរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព។ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០២៣ មានភ្ញៀវទេសចរជាង ៣៣០,០០០ នាក់ទៅទស្សនា Meo Vac (កើនឡើង ១៦០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន) ជាមួយនឹងប្រាក់ចំណូលសម្រេច​បានជាង ២៨០ ពាន់លានដុង៕

បកប្រែដោយ Huyen Trang