រឿងនៅក្នុងភូមិ
លុបបំបាត់អក្ខរកម្មដើម្បីលុបបំបាត់ទុក្ខលំបាក
កប.អនឡាញ - ជារៀងរាល់យប់ សិស្សថ្នាក់លុបបំបាត់អក្ខរកម្មនៅភូមិ Moi បាននាំគ្នាទៅរៀន។ លោក Chiu Phuc Min ទោះបីមានអាយុជិត ៦០ ឆ្នាំហើយក្តី ប៉ុន្តែនៅតែប្រឹងប្រែង«រៀនអក្សរ»។ គេសួរថា៖ «តើលោកចាស់ហើយនៅតែរៀនដើម្បីអ្វីទៀត?» លោក Min ឆ្លើយថា៖ «រៀនដើម្បីលុបបំបាត់ទុក្ខលំបាក។ ការរៀនវាមិនដែលយឺតពេលទេ”។
សម្រាប់លោក Min មនុស្សចាស់ក៏ត្រូវចេះអក្សរដែរ ព្រោះ«អត់ចេះអក្សរ វាទុកលំបាកណាស់»។ មានពីរបីដងហើយ នៅពេលឈឺ លោក Min ត្រូវទៅពេទ្យ ពេទ្យក៏ចេញវេជ្ជបញ្ជាឱ្យគាត់លេបថ្នាំតាមការណែនាំក្នុងវេជ្ជបញ្ជា ប៉ុន្តែគាត់ត្រូវពឹងអ្នកផ្សេងជួយអានវេជ្ជបញ្ជា។ នៅពេលដែលគ្រូពេទ្យឱ្យគាត់ចុះហត្ថលេខាដើម្បីទទួលថ្នាំ គាត់ស្ទាក់ស្ទើរ ហើយនិយាយថា ខ្ញុំមិនចេះអក្សរទេ។ មានអ្នកខ្លះអាណិតអាសូរគាត់ សួរឈ្មោះគាត់ហើយ កាន់ដៃគាត់ណែនាំគាត់ឱ្យសរសេរឈ្មោះខ្លួនឯង ប៉ុន្តែក៏មានអ្នកនិយាយថា៖ «ហេតុអ្វីសព្វថ្ងៃនេះនៅតែមានអ្នកមិនចេះអក្សរ? ហើយឲ្យគាត់ផ្តិតស្នាមមេដៃ។ មិនត្រឹមតែរងទុក្ខលំបាកពេលទៅជួបគ្រូពេទ្យនោះទេ ការមិនចេះអក្សរក៏ធ្វើឱ្យលោក Min រងទុក្ខលំបាក សូម្បីតែពេលចេញទៅដើរលេង ឬជប់លៀងទៀត។ នៅពេលគាត់ទៅការគេ ដោយសារមានពិធីមង្គលការពីររៀបចំនៅកន្លែងតែមួយ គាត់មិនអាចអានឈ្មោះកូនក្រមុំនិងកូនកំលោះ ទើបគាត់ចូលខុសកន្លែង។ ពេលគាត់ពិសារ គាត់សួរអ្នកជិតខាង ស្រាប់តែគាត់ដឹងថា គាត់ច្រឡំ។ មកដល់ពេលនេះ នៅពេលដែលរំលឹកពីរឿងនេះ លោក Min ខ្មាសអៀនណាស់ ទើបគាត់តាំងចិត្តរៀនអក្សរ…
ក្នុងថ្នាក់លុបបំបាត់អក្ខរកម្មនៅភូមិ Moi កូនប្រុសរបស់លោក Min អាយុ៣០ឆ្នាំហើយ ក៏បានចូលរួមដែរ។ គ្រួសាររបស់លោក មីន ទាំងឪពុកនិងកូនមានជីវភាពក្រីក្រ ដែលមួយផ្នែកមកពីការមិនចេះអក្សរ។ លោក Min បានចូលរៀនក្នុងថ្នាក់នេះ មិនត្រឹមតែក្នុងគោលបំណងរៀនអក្សរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាគំរូ និងលើកទឹកចិត្តកូនប្រុសរបស់គាត់ឱ្យព្យាយាមលុបបំបាត់អក្ខរកម្មទៀតផង។ លោក Min ឲ្យដឹងថា ឥឡូវនេះជីវភាពរស់នៅបានផ្លាស់ប្តូរ និងប្រសើរឡើងហើយ សាលារៀនក៏ធំទូលាយ ផ្លូវចាក់បេតុងអស់ហើយ ដូច្នេះគ្មានហេតុផលណាដែលយុវជនមិនចេះអក្សរនោះទេ។ ក្នុងថ្នាក់រៀននេះដែរ មានលោកស្រី Chiu Thi Mui។ លោកស្រី Mui បានចូលរៀនថ្នាក់លុបបំបាត់អក្ខរកម្ម ព្រោះមានការច្រឡំដូចលោក Min ដែរ។ លោកស្រីមានសាច់ញាតិនៅស្រុកផ្សេង ជួនកាលកាត់ត្រូវជិះឡានក្រុងទៅផ្ទះសាច់ញាតិ។ ប៉ុន្តែមានពេលមួយមានការងារបន្ទាន់ ដោតមិនអាចរង់ចាំឡានដែលធ្លាប់ទៅនោះទេ លោកស្រីក៏ប្រញាប់ឡើងឡានផ្សេងទោះជាលោកស្រីមិនអាចអានអក្សរបង្ហាញផ្លូវធ្វើដំណើរទៅមកនៅលើកញ្ចក់ក៏ដោយ។ ទាល់តែពេលបង់ថ្លៃសំបុត្រឡាន ទើបលោកស្រីដឹងថាលោកស្រីទៅខុសផ្លូវហើយ។ មិនត្រឹមតែបាត់លុយនោះទេ លោកស្រី Mui ក៏ត្រូវគេស្តីបន្ទោសថា៖ «អក្សរវាធំហ្នឹងក៏មើលខុសដែរ។ លើកក្រោយមើលឡានច្បាស់ទើបឡើង!»។ លោកស្រីឆ្លើយថា "សុំទោស ខ្ញុំអានប្រឡំ" ដើម្បីកុំឱ្យខ្មាសអៀន ប៉ុន្តែការពិតលោកស្រីដឹងថាកំហុសគឺដោយសារតែលោកស្រីមិនចេះអក្សរ...
ករណីនីមួយៗដែលចូលរួមក្នុងថ្នាក់អក្ខរកម្មនៅក្នុងភូមិ Moi មានហេតុផលរៀងៗខ្លួន ប៉ុន្តែវាទាំងអស់គឺមកពីការមិនចេះអក្សរ។ ហើយមនុស្សដូចលោក Min និងលោកស្រី Mui ជឿថា ពេលចេះអក្សរហើយនេះ ជីវិតខ្លួនឯង និងគ្រួសារនឹងមានផ្លាស់ប្តូរប្រសើរឡើង៕
បកប្រែដោយ Duy Hoan