កុមារចំនួន ១០ នាក់នៅក្នុងកម្មវិធី ជួបការលំបាក់យ៉ាងខ្លាំង។ លោក Hoang Van Luong អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Linh Ho បានចែករំលែកថា៖  "កុមារទាំងនេះជាកូនៗក្នុងគ្រួសារក្រីក្រ និងជួបការលំបាកយ៉ាងខ្លាំង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី គ្រួសារនីមួយៗកាន់តែមានភាពកក់ក្តៅ និងមិនសូវលំបាកខ្លាំង អាស្រ័យដោយការជួយឧបត្ថម្ភរបស់កម្មាភិបាល និងសមាជិកានៃមន្ទីរពេទ្យយោធា ១០៨”។

leftcenterrightdel
ថ្នាក់ដឹកនាំមន្ទីរពេទ្យយោធា ១០៨ ជូនអំណោយក្នុងកម្មវិធី “ម្តាយទទួលទំនុកបំរុងកុមារ” នៅឃុំ Linh Ho ស្រុក Vi Xuyen ខេត្ត Ha Giang

ដើម្បីជួយឧបត្ថម្ភចំមុខសញ្ញា មន្ទីរពេទ្យយោធា ១០៨ បានសម្របសម្រួលជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ពិនិត្យយ៉ាងហ្មត់ចត់។ ដោយអនុវត្តកម្មវិធី “ម្តាយទទួលទំនុកបំរុងកុមារ” ដែលបំផុសឡើងដោយសមាគមន៍សហព័ន្ធនារីវៀតណាម សមាជិកាទាំងអស់នៃមន្ទីរពេទ្យបានស្ម័គ្រចិត្តរៃអង្គាសថវិកាបានជិត ២០០ លានដុង។

លោកស្រីវរសេនីយ៍ទោ Pham Thi Thu Huong ជំនួយការស្ត្រីនៃមន្ទីរពេទ្យយោធា ១០៨   បានឲ្យដឹងថា៖ “ក្នុងដំណើរទស្សនកិច្ចនេះ ស្ត្រីនៃមន្ទីរពេទ្យបានជួយឧបត្ថម្ភកុមារចំនួន ១០ នាក់ដែលជួបការលំបាកខ្លាំង ក្នុងតម្លៃ ៥ លានដុង/លើកុមារម្នាក់។ ថ្វីត្បិតតែអំណោយមិនច្រើនក្តី ប៉ុន្តែវាជាទឹកចិត្ត និងការចែករំលែករបស់យើងខ្ញុំជាមួយកុមារដែលជួបការលំបាកខ្លាំងនៅទីនេះ”៕

បកប្រែដោយ Huyen Trang