ថ្វីត្បិតតែស្ថានភាពសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅនៅតែជួបការលំបាកជាច្រើនក៏ដោយ ក៏ប៉ុន្តែក្នុងគ្រួសារនីមួយៗនៃជនជាតិ Ro Mam សុទ្ធតែមានកន្លែងមួយត្រូវបានទុកសម្រាប់ព្យួររូបភាពលោកអ៊ំហូ។ បើតាមព្រឹទ្ធាចារ្យភូមិ A Blong នោះហើយជាការដែលជនជាតិ Ro Mam ថ្លែងអំណរគុណចំពោះបក្ស និងលោកអ៊ំហូ ដែលបានបំភ្លឺផ្លូវ បង្ហាញផ្លូវដល់ពួកគេក្នុងការតាំងទីលំនៅ អភិវឌ្ឍន៍ផលិតកម្ម ចិញ្ចឹមសត្វ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

leftcenterrightdel
សិប្បករជនជាតិ Ro Mam បង្រៀនត្បាញសំពត់សង្គឹមដល់ស្ត្រីនៅក្នុងភូមិ

ក្រោមពន្លឺព្រះអាទិត្យនៅពេលព្រឹក នៅផ្ទះ Rong - ផ្ទះសង់ខ្ពស់ផុតពីដី សាខាបក្សភូមិ Le  រៀបចំកិច្ចប្រជុំចុងឆ្នាំ។ លោក A Thai លេខាបក្ស និងជាមេភូមិ និងលោក A Blong បក្ខជន និងជាព្រឹទ្ធាចារ្យភូមិ បានមកមុនៗ វាយគងដ៏សន្ធោសន្ធៅ ដើម្បីជូនដំណឹងដល់ភូមិទាំងមូល។

លោក A Thai បាននិយាយថា គ្មានកន្លែងណាដែលកិច្ចប្រជុំរបស់សាខាបក្សមានការទន្ទឹមរង់ចាំរបស់ប្រជាជនដូចនៅទីនេះទេ។ លោក A Thai ឲ្យដឹងថា ជនរួមជាតិ Ro Mam តែងតែយកសេចក្តីសម្រេចចិត្តរបស់សាខាបក្សជាគោលការណ៍ណែនាំ ហើយនិងបំណង និងការខិតខំបានចូលបក្សគឺជាការងារសំខាន់ក្នុងជីវិតមនុស្ស។  នៅក្នុងកិច្ចប្រជុំនេះ ប្រជាជនបានសម្តែងការរំពឹងទុកថាសាខាបក្សនឹងមានការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ក្នុង “ការផ្លាស់ប្តូរផ្នត់គិត និងរបៀបធ្វើ” ដើម្បីអភិវឌ្ឍន៍ផលិតកម្ម ការចិញ្ចឹមសត្វ ការលុបបំបាត់ភាពអត់ឃ្លាន និងការកាត់បន្ថយភាពក្រីក្រ និង​ចលនាកុមារចំនួន​ ១០០% ឱ្យទៅសាលារៀន ជំរុញការអភិវឌ្ឍបក្ខជន ថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌របស់ជនជាតិ Ro Mam...

ដោយមានការចាប់អារម្មណ៍ជាមួយនឹងកិច្ចប្រជុំចុងឆ្នាំរបស់​សាខា​បក្ស​ និងក្តី​ស្រលាញ់ និងជំនឿរបស់ជនរួមជាតិ Ro Mam ទៅលើបក្ស និងលោកអ៊ំហូ យើងបានបន្តទៅដល់ភូមិ Le ក្នុងដំណើរបំពេញការងារនាពេលថ្មីៗនេះ។ បន្ទាប់ពីចាប់ដៃគ្នាយ៉ាងកក់ក្តៅ លោក A Thai បាននិយាយយ៉ាងសប្បាយចិត្តថា៖ "ភូមិ Le របស់យើង និងជនជាតិ Ro Mam មានសក្ដានុពលក្នុងការឈានទៅមុខហើយ។ គណៈកម្មាធិការប្រជាជនខេត្ត Kon Tum ទើបតែបានចេញសេចក្តីសម្រេចលេខ ៧៤៤/QD-UBND ចុះថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយប្រកាសគម្រោងវិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជនជាតិដែលមានការលំបាក (ជនជាតិ Ro Ma) ក្នុងខេត្ត ដល់ឆ្នាំ២០២៥  ដោយ​មានគោលនយោបាយអាទិភាព ដំណោះស្រាយ និងធនធានជាច្រើនសម្រាប់ភូមិ Le។ ដូច្នេះហើយនៅឆ្នាំ ២០២៥ កម្រិតជីវភាពជាមធ្យមរបស់ជនជាតិ Ro Mam គឺស្មើនឹងក្រុមជនជាតិផ្សេៗងទៀតក្នុងតំបន់ ដោយប្រាក់ចំណូលក្នុងមនុស្សម្នាក់សម្រេច​បាន​ ៣០ លានដុង/ម្នាក់/ឆ្នាំ…"។

លោក A Thai និងជនជាតិ Ro Mam សប្បាយចិត្ត យើងក៏សប្បាយចិត្តដែរ។ ភាពសប្បាយរីករាយហាក់ដូចជាត្រូវបានកើនឡើងនៅពេលដែលជនរួមជាតិ Ro Mam រួមជាមួយនឹងក្រុមជនជាតិភាគតិចផ្សេងៗ និងប៉ុស្តិ៍ការពារព្រំដែន Mo Rai (កងទ័ពការពារព្រំដែនខេត្ត Kon Tum) អង្គភាពសេដ្ឋកិច្ចលេខ ៧៨ (កងពលតូចលេខ ១៥) បានត្រៀមទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម និងឱកាសថ្មី៕

បកប្រែដោយ Duy Hoan