មតិជាច្រើនរបស់សមាជិកសភាបានសង្កត់ធ្ងន់លើសេចក្តីព្រាងច្បាប់ដែលបានធ្វើវិសោធនកម្ម ដោយត្រូវកំណត់ជាក់ស្តែងជាង អំពីការប្រមូលយកដីធ្លី និងការកំណត់តម្លៃដីធ្លី ហើយបញ្ជាក់ពីតម្រូវការធ្វើវិសោធនកម្មច្បាប់ភូមិបាលដើម្បីដោះស្រាយភាពមិនគ្រប់គ្រាន់ក្នុងវិស័យដីធ្លី ក្នុងស្ថានភាពបច្ចុប្បន្ន។

leftcenterrightdel
គណៈប្រតិភូចូលរួមកិច្ចប្រជុំនាថ្ងៃទី១៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ (រូបថត៖ quochoi.vn)

យ៉ាងណាមិញ  ជាមួយនឹងការប្រមូលយកដីធ្លីឡើងវិញ រដ្ឋត្រូវតែធានានូវសិទ្ធិ និងកាតព្វកិច្ចស្របច្បាប់របស់ភាគីទាំងបីគឺ៖ រដ្ឋ ប្រជាជន និងអង្គភាពអាជីវកម្ម។ លោក To Van Tam សមាជិករដ្ឋសភាខេត្ត Kon Tum បានឲ្យលើកមតិថា៖ “ប្រជាពលរដ្ឋអាចទទួលយកការលះបង់សិទ្ធិរបស់ខ្លួន ឬទទួលរងការបាត់បង់ ប្រសិនបើការប្រមូលយកដីធ្លឺក្នុងគោលបំណងការពារជាតិ សន្តិសុខ ឬការអភិវឌ្ឍសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍សហគមន៍។ ប្រជាពលរដ្ឋនឹងពិបាកទទួលយកថា ការប្រមូលយកដីមិនមែនដើម្បីផលប្រយោជន៍រដ្ឋទេ តែជាផលប្រយោជន៍បុគ្គល ឬក្រុមមនុស្ស ដោយសារតម្លៃសំណងទាប បង្កើតចន្លោះប្រហោងសម្រាប់កេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ក្រុម។ ការធ្វើវិសោធនកម្មច្បាប់ភូមិបាលលើកនេះ ត្រូវដោះស្រាយឲ្យបាននូវបញ្ហានេះ”។

ក៏នៅថ្ងៃទី១៤ ខែវិច្ឆិកា រដ្ឋសភាក៏បានបោះឆ្នោតអនុម័តច្បាប់ស្តីពីអធិការកិច្ច (ធ្វើវិសោធនកម្ម) ច្បាប់ស្តីពីប្រេងឥន្ធនៈ (ធ្វើវិសោធនកម្ម) និងច្បាប់ស្តីពីការទប់ស្កាត់ អំពើហិង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម)៕

តាម vovworld.vn