យោងតាមគណៈកម្មការជនជាតិខេត្ត Dac Nong ចាប់ពីឆ្នាំ ១៩៧៦ ដល់ខែមេសា ឆ្នាំ២០១៩ នៅក្នុងខេត្ត មានគ្រួសារចំនួន ៣៨,១៩១ ដោយមានប្រជាជនចំនួន ១៧៣,៩៧៣ នាក់ មកពីខេត្តក្រុងនៅទូទាំងប្រទេសមករស់នៅ។ ដោយឡែកក្នុងដំណាក់កាលពីឆ្នាំ ២០០៥ ដល់ខែធ្នូ ឆ្នាំ ២០១៩ មានគ្រួសារចំនួន ៥,៣៨៨ គ្រួសារ ដោយមានប្រជាពលរដ្ឋចំនួន ២,៣៦៨០ នាក់ បានធ្វើចំណាកស្រុកមកប្រកបរបរកស៊ី។ ក្នុងនោះ ជនជាតិភាគតិចមានចំនួនជាង ៨៩% ភាគច្រើនជាជនជាតិ Tay ជនជាតិ Nung, ជនជាតិ Thai, ជនជាតិ Muong, ជនជាតិ Dao និង ជនជាតិ Mong មកពីខេត្តភាគខាងជើងវៀតណាម។

leftcenterrightdel
ទីតាំងមួយរបស់ជនចំណាកស្រុកដោយសេរី ដែលបង្កើតឡើងដោយឯកឯងក្នុងព្រៃផលិតកម្មនៅក្នុងឃុំ Quang Son ស្រុក Dak Glong (Dac Nong)

ប្រឈមមុខចំពោះការដែលជនចំណាកស្រុកដោយសេរីមកយ៉ាងច្រើនកុះករនោះ ខេត្ត Dac Nong បានស្នើទៅមជ្ឈិមជួយគាំទ្រ ហើយទន្ទឹមនឹងនោះបាន​សម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តកម្មវិធី និងគម្រោងជាច្រើន ដើម្បីជួយប្រជាពលរដ្ឋឲ្យមានការរស់នៅប្រកបដោយស្ថិរភាព។

បច្ចុប្បន្ន ដើម្បីធានាបាននូវជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់ជនចំណាកស្រុកដោយសេរី ជាពិសេសចំនួនប្រជាជនដែលរស់នៅរាយប៉ាយក្នុងព្រៃនោះ  ខេត្ត Dak Nong ផ្តោតលើការអនុវត្តសេចក្តីសម្រេចចិត្តលេខ 05-NQ/TU ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០១៦ របស់គណៈកម្មាធិការបក្សខេត្តស្តីពីការ​បង្កើន​ការដឹកនាំរបស់បក្សក្នុងការគ្រប់គ្រង និងប្រើប្រាស់ដីធ្លីដែលផ្សាភ្ជាប់នឹងការគ្រប់គ្រងប្រជាជនក្នុងដំណាក់កាល ២០១៦-២០២០។ ទន្ទឹមនឹងនោះ ខេត្ត Dac Nong បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសកម្មភាពលេខ ៣០៤២/CTr-UBND ចុះថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ របស់គណៈកម្មាធិការប្រជាជនខេត្ត ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២២/NQ-CP ចុះថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២០ របស់រដ្ឋាភិបាលស្តីពីការជួយជនចំណាកស្រុកដោយសេរីមានការរស់នៅប្រកបដោយស្ថិរភាព និងការគ្រប់គ្រង ប្រើប្រាស់ដីដែលមានប្រភពពីកសិដ្ឋាន និងព្រៃឈើ។ គោលដៅរបស់ខេត្ត Dak Nong គឺឆាប់ជួយគ្រួសារចំនួន ៧.៩៣១ គ្រួសារដោយមានប្រជាជនចំនួន ៣៥.៦៦៧ នាក់ ដែលនៅរាយប៉ាយនៅក្នុងព្រៃឲ្យមានជីវភាពរស់នៅប្រកបដោយស្ថិរភាព។ Dac Nong ខិតខំដល់ឆ្នាំ ២០២៥ នឹងលែងមានស្ថានភាពជនចំណាកស្រុកដោយសេរីដែលរស់នៅរាយប៉ាយក្នុងព្រៃ    ហើយនៅឆ្នាំ ២០៣០ ធានាបាននូវជីវភាពរស់នៅប្រកបដោយស្ថិរភាព និងអភិវឌ្ឍផលិតកម្មប្រកបដោយនិរន្តរភាពសម្រាប់គ្រួសារជនចំណាកស្រុកនៅក្នុងតំបន់៕

បកប្រែដោយ Duy Hoan