លោកស្រី Dieu បានចែករំលែកថា៖ "ខ្ញុំចេះធ្វើនំ khau sli តាំងពីខ្ញុំនៅក្មេង។ កាលពីមុន ជីវភាពរស់នៅនៅតែជួបការលំបាក ដូច្នេះគ្រប់គ្រួសារទាំងឡាយធ្វើនំដោយខ្លួន ដើម្បីបូជាដូនតាក្នុងបុណ្យទាន និងបុណ្យចូលឆ្នាំថ្មី។ នំប្រភេទនេះត្រូវបានក្មេងៗចូលចិត្តខ្លាំងណាស់ ហើយក៏ជាអំណោយសម្រាប់ទទួលភ្ញៀវដែលមកលេងផ្ទះផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក យើងខ្ញុំបានធ្វើនំ khau sli ជាច្រើនដើម្បីលក់លើទីផ្សារ។ ជាពិសេសនៅពេលបុណ្យចូលឆ្នាំថ្មី គ្រួសារទាំងឡាយនឹងមមាញឹកក្នុងការធ្វើនំតាមតម្រូវការអ្នកប្រើប្រាស់។ ការធ្វើនំ khau sli បាននាំមកនូវប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារជាច្រើន…"។

leftcenterrightdel
ប្រជាជនភូមិ Na Hin ធ្វើនំ khau sli

នំ khau sli ធ្វើឡើងដោយដៃ ដែលទាមទារឱ្យអ្នកធ្វើនំមានបទពិសោធន៍ច្រើន ភាពអត់ធ្មត់ និងល្អិតល្អន់។ ជាពិសេស គ្រួសារនីមួយៗតែងតែមានអាថ៌កំបាំងផ្ទាល់ខ្លួនក្នុងការប្រើប្រាស់គ្រឿងផ្សំ និងដំណាក់កាលធ្វើនំដើម្បីបង្កើតផលិតផលល្អបំផុត។ គ្រឿងផ្សំសម្រាប់ធ្វើនំ khau sli រួមមាន៖ អង្ករដំណើប ត្រាវ ស្រា និងដំឡូងមីស្ងួត។

អ្នកស្រី Hoang Thi Hien ប្រធានគណៈកម្មាធិការការងាររណសិរ្សភូមិ Na Hin បានមានប្រសាសន៍ថា៖ "បច្ចុប្បន្ន មានគ្រួសារជាច្រើននៅក្នុងភូមិ Na Hin ធ្វើនំ khau sli សម្រាប់ផ្គត់ផ្គង់នៅទីផ្សារ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ផលិតផលដែលផលិតដោយអ្នកភូមិទទួល​បានការពេញចិត្តពី​អ្នកប្រើប្រាស់។ ខ្ញុំសង្ឃឹមថា របរធ្វើនំ khau sli របស់ជនជាតិភាគតិច Tay នៅទីនេះនឹងត្រូវបានអភិរក្ស និងអភិវឌ្ឍបន្ថែមទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ"៕

បកប្រែដោយ Huyen Trang