ដើម្បីចែករំលែកជាមួយកម្លាំងសមត្ថកិច្ច ពួតដៃគ្នាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជនជាតិខ្មែរជាច្រើននាក់បានចូលរួមដោយស្ម័គ្រចិត្តក្នុងការបម្រើប្រជាពលរដ្ឋធ្វើចត្តាឡីស័ក និងកងកម្លាំងដែលបំពេញភារកិច្ច។

ចាប់ពីដើមខែតុលា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ជារៀងរាល់ថ្ងៃ អ្នកស្រី នាង ចាន់ថន នៅភូមិ Phuoc Loc ឃុំ O Lam រួមជាមួយបងប្អូននារីមួយចំនួន បានទៅទីស្នាក់ការគណៈកម្មាធិការប្រជាជនឃុំ ចម្អិនម្ហូបអាហារដើម្បីបម្រើប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក។  អ្នកស្រី នាង ចាន់ថន បានចែករំលែកថា៖ «មានអ្នកស្ម័គ្រចិត្តមកទីនេះច្រើនណាស់ ពេលខ្លះដល់ទៅ ៣០ នាក់។ អ្នកណាក៏ស្រលាញ់ជនរួមជាតិរបស់​​ខ្លួនដែរ បាន​ជា​ខិតខំធ្វើបាយឲ្យឆ្ងាញ់ៗ។ល។»។

leftcenterrightdel
ក្រុមធ្វើម្ហូបអាហារបម្រើប្រជាពលរដ្ឋនៅតំបន់ធ្វើចត្តាឡីស័ក នៃឃុំ O Lam (ស្រុក Tri Ton ខេត្ត An Giang)

ចាប់ពីថ្ងៃទី១ ខែតុលា មកទល់បច្ចុប្បន្ននេះ ប្រជាពលរដ្ឋជាង ១,២០០នាក់ នៅឃុំ O Lam បានត្រឡប់មកពីទីក្រុងហូជីមិញ និងបណ្តាខេត្តនៅខាងកើតនៃភូមិភាគខាងត្បូង ដែលភាគច្រើនជាកម្មករ ជនចាស់ជរា និងកុមារ។ ដូច្នេះហើយ មូលដ្ឋានបានរៀបចំកន្លែងធ្វើចត្តាឡីស័កសម្រាប់ប្រជាពលរដ្ឋ។

លោកវរសេនីយ៍ទោ Vo Van Cang អនុប្រធាននយោបាយនៃបញ្ជាការដ្ឋាន​យោ​ធា​ស្រុក Tri Ton មានឲ្យដឹងថា៖ “ដោយសារ​អនុវត្តការឃោសនាបាន​ល្អ បាន​ជា​​ប្រជាជនក្នុងតំបន់មានការ​យល់​ដឹង​ខ្ពស់ក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ប្រជាជនជាច្រើននាក់ក៏បានគាំទ្រកសិផល ធ្វើម្ហូបអាហារ និងបម្រើប្រជាជននៅក្នុងតំបន់​ចត្តាឡីស័ក និងតំបន់បិទខ្ទប់។ ទាំងនេះគឺជាសកម្មភាពដែលមានអត្ថន័យ ជាក់ស្តែង ដែល​គាំទ្រជាបន្ទាន់ លើកទឹកចិត្ត និងកាត់បន្ថយការលំបាកសម្រាប់កងកម្លាំងសមត្ថកិច្ច រួមចំណែកជួយមូលដ្ឋានក្នុងការគ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងល្អ និងវិលទៅរកស្ថានភាពប្រក្រតីឡើងវិញ”៕

បកប្រែដោយ Huyen Trang