មិនមែនជាការចៃដន្យនោះទេ ដែលក្នុង​រយៈពេល​ជា​​ច្រើន​ឆ្នាំ​ សកម្មភាពសាសនាខុសឆ្គងនៅស្រុក Muong Nhe បានកើតឡើងយ៉ាងខ្លាំងក្លា ដែលបង្កអសន្តិសុខនៅក្នុងតំបន់។ លោក Nguyen Quang Hung លេខាគណៈកម្មាធិការបក្សស្រុក ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Muong Nhe បានទទួលស្គាល់ដោយត្រង់ថា ក្រៅពីជីវភាពរបស់អ្នកភូមិនៅជួបការលំបាកខ្លាំង និងការយល់ដឹងផ្នែកច្បាប់មានកម្រិតនោះ គឺបទពិសោធន៍របស់កម្មាភិបាលមួយចំនួនដែលបំពេញការងារផ្នែកសាសនា​​នៅពេលដោះស្រាយករណីកើតឡើងនៅមានកម្រិតនៅឡើយ។

leftcenterrightdel
កម្មាភិបាល នៃបញ្ជការដ្ឋានយោធាខេត្ត Dien Bien សំណេះសំណាលជាមួយអ្នកភូមិ នៅស្រុក Muong Nhe

កម្មាភិបាលនៅមូលដ្ឋានជាច្រើនឲ្យដឹងថា ដើម្បីជួយឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ លប់បំបាត់សាសនាខុសឆ្គង គឺចាំបាច់ត្រូវអនុវត្តតាម​សេចក្តីសម្រេចចិត្តរបស់បក្ស។ នាពេលកន្លងមក ស្រុក Muong Nhe បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការងារកសាង ពង្រឹង និងអភិវឌ្ឍ​បក្សនៅមូលដ្ឋាន  ជាពិសេសនៅតំបន់ដែលមានជនរួមជាតិកាន់សាសនា។ ក្នុងអាណត្តិកន្លងមក ស្រុកបានបង្កើតសាខាបក្សភូមិថ្មីចំនួន ៧៥ សាខា និងបញ្ចូលបក្ខជនជាង ១២០០ នាក់។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការបក្សស្រុក បានបើកវគ្គបំប៉ន់ការយល់ដឹងអំពីបក្ស និងវគ្គបំប៉ន់បក្ខជនថ្មី ដែលក្នុងនោះបានរួមបញ្ចូលប្រធានបទជាច្រើនដោយមានខ្លឹមសារអំពីជនជាតិ សាសនា និងគោលនយោបាយលើវិស័យជនជាតិ និងសាសនា។ គណៈកម្មាធិការបក្សស្រុក បានបង្កើតគណៈកម្មការដឹកនាំការងារសាសនា ដោយសមាជិកជាថ្នាក់ដឹកនាំនៃបណ្តាគណៈកម្មការកសាងបក្ស អង្គការនយោបាយ និងស្ថាប័ននានា។

leftcenterrightdel
 

leftcenterrightdel
អង្គភាពសេដ្ឋកិច្ចការពារជាតិលេខ ៣៧៩ (យោធភូមិភាគទី២) ជួយប្រជាពលរដ្ឋសាងសង់ផ្ទះនៅស្រុក Nam Po

ស្រុក Nam Po  មានសាសនាធំចំនួនពីរ ដែលកំពុងដំណើរការ ដោយមានអ្នកកាន់សាសនាជាង ២៦,២០០ នាក់ ដែលក្នុងនោះបក្ខជនចំនួន ៥៩ នាក់ដែលជាអ្នកកាន់សាសនា។ យោងតាមលោក Nguyen Ngoc Son អនុលេខាប្រចាំការ នៃគណៈកម្មាធិការបក្សស្រុក  និង​ជា​ប្រធានក្រុមប្រឹក្សាប្រជាជនស្រុក Nam Po ឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងមក ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅតំបន់ជនជាតិភាគតិច និងតំបន់សាសនា មានសភាពល្អប្រសើរ ដើម្បីសម្រេចបានប្រកានេះគឺដោយសារគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ពីថ្នាក់​ខេត្តដល់ថ្នាក់​មូលដ្ឋាន បានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការអភិវឌ្ឍបក្ខជនដែលជាអ្នកកាន់សាសនា។ បក្ខជនជាអ្នកកាន់សាសនាបានពង្រីកតួនាទីរបស់ខ្លួន ជាគំរូល្អ និងជាកម្លាំងស្នូលក្នុងការឃោសនា និងចលនាជនរួមជាតិកាន់សាសនា ឲ្យអនុវត្តតាម​គោលការណ៍ណែនាំរបស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋ។

អាចនិយាយបានថា ដោយមានការចូលរួមពីប្រព័ន្ធនយោបាយទាំងមូលនៃខេត្ត Dien Bien ទាំង​គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់​នោះ ក្នុងរយៈពេលកន្លងមក​​ ការងារឃោសនាផ្សព្វផ្សាយ ចលនាអ្នកមុខ អ្នកការ អ្នកកាន់សាសនា ឲ្យចូលរួមក្នុងការអនុវត្តគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយ និងច្បាប់របស់រដ្ឋ ទទួលបានលទ្ធផលសំខាន់ៗជាច្រើន។ ស្ថានភាពសាសនានៅខេត្ត Dien Bien មានស្ថិរភាពជាបណ្តើរៗ។ សេចក្តី​តម្រូវការ និងសេចក្តីប្រាថ្នាស្របច្បាប់របស់អ្នកមុខ អ្នកការ និងជនរួមជាតិកាន់សាសនា ត្រូវបានយកចិត្តទុកដាក់ និងដោះស្រាយទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់។ អាស្រ័យហេតុនេះ បាន​បង្កើតឱ្យមានការជឿទុកចិត្ត និងការឯកភាពខ្ពស់ក្នុងចំណោមប្រជាជន៕

បកប្រែដោយ Duy Hoan