លោក Sung A Cua មេភូមិ Si At បានចែករំលែកថា៖ “កាលពីឆ្នាំ ២០០០ រួមជាមួយគ្រួសារជាច្រើនដទៃទៀត គ្រួសាររបស់ខ្ញុំបានធ្វើចំណាកស្រុកទៅកាន់ខេត្ត Dac Nong។ ជីវភាពរស់នៅពិតជាខ្វះខាត និងប្រទះនឹងការលំបាកខ្លាំងណាស់ គ្មានភ្លើងអគ្គិសនីប្រើប្រាស់ គ្មានផ្លូវ គ្មានសាលារៀន គ្មានមជ្ឈមណ្ឌលសុខាភិបាល អត់ឃ្លាន ហើយជំងឺគ្រុនចាញ់បានផ្ទុះឡើង។ ប្រជាជនស្ទើរតែដាច់ឆ្ងាយពីខាងក្រៅ”។ បន្ទាប់មក នៅឆ្នាំ ២០០២ អនុវត្តការបញ្ជាណែនាំរបស់ថ្នាក់លើ អង្គទ័ពលេខ ១៦ បានអនុវត្តវិធានការជួយដល់ក្រុមគ្រួសារចំនួន ៣១២ រួមមានប្រជាជនចំនួន ១,៩៨៦ នាក់ដែលភាគច្រើនជាជនចំណាកស្រុក ដើម្បីឱ្យជីវភាពរស់នៅរបស់ពួកគេមានស្ថិរភាពបន្តិចម្តង ៗ។

leftcenterrightdel
តំណាងអង្គទ័ពលេខ ១៦ ផ្តល់អំណោយជូនបងប្អូនជនជាតិ Mong នៅភូមិ Giang Chau ឃុំ Dak Ngo

នៅពេលផ្លាស់ទៅលំនៅដ្ឋានថ្មី គ្រួសារនីមួយៗក៏ទទួលបានដីពី ៤០០ ទៅ ៦០០ ម៉ែត្រការ៉េ សម្រាប់សាងសង់ផ្ទះ និងដីពី ១ ទៅ ១.៥ ហិកតាសម្រាប់ដាំដំណាំឧស្សាហកម្ម។ ដើម្បីជួយជីវភាពរស់នៅរបស់ប្រជាជនឱ្យស្ថិរភាពនាពេលឆាប់ៗ កម្មាភិបាល និងយុទ្ធជននៃកងវរសេនាធំលេខ ៧២០ (អង្គទ័ពលេខ ១៦) រួមជាមួយអាជ្ញាធរដែនដី និងអង្គការមហាជនបានខិតខំកៀរគរប្រជាជន ព្រមទាំងរួមកម្លាំងកាយចិត្តសាងសង់ផ្ទះលំនៅ សាលារៀន និងចលនាគ្រួសារនានាបញ្ជូនកូន ៗ របស់ពួកគេទៅសាលារៀន។ មិនត្រឹមតែប៉ុណ្ណោះ អង្គទ័ពលេខ ១៦ នៅថែមទាំងធានាស្បៀងអាហារដល់ប្រជាជនក្នុងឆ្នាំដំបូង ហើយផ្តល់ដើមស្វាយចន្ទី កាហ្វេ និងណែនាំប្រជាជនអំពីបច្ចេកទេសដាំ និងថែទាំដើមឈើ  ក៏ដូចជាទាញអគ្គិសនីទៅភូមិនីមួយៗ។ល។

ចែករំលែកអំពីការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅ លោក Sung A Cua បានឲ្យដឹងថា៖ “ក្នុងប៉ុន្មានឆ្នាំកន្លងមក ក្នុងស្មារតី ជួយជីវភាពរស់នៅរបស់ប្រជាជនឲ្យមានស្ថិរភាព និងការអភិវឌ្ឍ   កម្មាភិបាល និងយុទ្ធជននៃអង្គទ័ពលេខ ១៦ និយាយរួម និងកងវរសេនាធំលេខ ៧២០ និយាយដោយឡែកបានជួយឱ្យគ្រួសារជនជាតិភាគតិចរបស់យើងអភិវឌ្ឍសេដ្ឋកិច្ច។ ពីបាតដៃទទេទាំងគូ គ្មានផ្ទះលំនៅ គ្មានដីបង្កបង្កើនផល អាស្រ័យដោយមានកម្មាភិបាល និងយុទ្ធជននៃអង្គទ័ពលេខ ១៦  និងគណៈកម្មាធិការបក្ស អាជ្ញាធរដែនដី បច្ចុប្បន្ននេះយើងខ្ញុំមានជីវភាពរស់នៅប្រកបដោយស្ថិរភាព ហើយមានការងារ មានប្រាក់ចំណូល  និងងើបឡើងលើលំនៅដ្ឋានថ្មីជាបណ្តើរៗ។ ជំនួសមុខបងប្អូនជនជាតិ Mong នៅតំបន់គម្រោងនៃកងវរសេនាធំលេខ ៧២០ ខ្ញុំសូមអរគុណបក្ស រដ្ឋ និងកងទ័ពដែលបានជួយយើងខ្ញុំឱ្យមានជីវភាពរស់នៅដូចសព្វថ្ងៃនេះ”៕

បកប្រែដោយ Huyen Trang