កម្មវិធីនេះរៀបចំឡើងដោយគណៈកម្មការរដ្ឋទទួលបន្ទុកជនជាតិវៀតណាម នៅក្រៅប្រទេសចំណុះក្រសួងការបរទេស សហការជាមួយគណៈកម្មការជនជាតិវៀតណាមនៅក្រៅប្រទេសទីក្រុងហូជីមិញ។

យុទ្ធសាស្ត្រ “៤ សប្តាហ៍សម្រាប់ ៤ ស្នូល និង ៤ គោលដៅ”

នៅក្នុងសិក្ខាសាលា វេជ្ជបណ្ឌិត Vu Ngoc Khue ជាអាណិកជនវៀតណាមនៅអាមេរិក បានចែករំលែកអំពីយុទ្ធសាស្ត្រ និងផែនការគ្រប់គ្រងការរីករាលដាលនៃជំងឺ Covid-19 “៤ សប្តាហ៍សម្រាប់ ៤ ស្នូល និង៤ គោលដៅ”។  យោងតាមលោកវេជ្ជបណ្ឌិត Khue ជួរមុខចំនួន ៣ សម្រាប់ប្រឆាំងនឹងការរីករាលដាលជំងឺរួមមាន៖ ប្រជាជននៅកន្លែងរស់នៅរបស់ពួកគេ, កម្លាំងពេទ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ, មូលដ្ឋានវេជ្ជសាស្រ្ត ឬ កន្លែងធ្វើចត្តាឡីស័ក្តិព្យាបាលអ្នកជំងឺ, បណ្តាកងកម្លាំងប្រដាប់អាវុធដូចជា កងទ័ព នគរបាល កងសេនាជនជាដើម។ លោកវេជ្ជបណ្ឌិត Khue បានសន្និដ្ឋានថា រយៈពេល ៤ សប្តាហ៍គឺជាពេលវេលាគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ សម្លាប់មេរោគ និងសម្អាតបរិស្ថាន។ បន្ទាប់នោះរយៈពេល ២ សប្តាហ៍ដំបូងគឺជាពេលវេលាចាំបាច់ដើម្បីសម្គាល់រោគសញ្ញារបស់អ្នកជំងឺ និងធ្វើការចត្តាឡីស័ក្តិ។ រយៈពេល ២ សប្តាហ៍ក្រោយមកដើម្បីរកឱ្យឃើញនូវមុខសញ្ញាផ្ទុកមេរោគ និងករណីដែលកើតមានឡើងថ្មីៗ។ ទន្ទឹមនឹងនេះ គោលដៅទាំង ៤ ដែលលោកវេជ្ជបណ្ឌិត Khue បានដាក់ចេញគឺ ៖ ព្យាបាលអ្នកជំងឺយ៉ាងសកម្ម កាត់បន្ថយអត្រាស្លាប់ទាបបំផុតតាមការដែលអាចធ្វើទៅបាន,  ការពារ និងបញ្ឈប់ការរីករាលដាលជាបណ្តើៗ។

នៅក្នុងសិក្ខាសាលានេះ លោក Tran Ngoc Phuc ប្រធាន Metran Japan ប្រធានសមាគមវៀតណាមនៅជប៉ុន បានចែករំលែកអំពីយុទ្ធសាស្ត្រទូទៅនៃការប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមសម្រាប់អ្នកជំងឺ Covid-19។ យោងតាមលោក Phuc គួរតែទិញម៉ាស៊ីនជំនួយដង្ហើមសម្រាប់វេជ្ជបណ្ឌិតភាគច្រើននៅមន្ទីរពេទ្យខេត្ត ស្រុក អាចប្រើបានដោយសុវត្ថិភាពសម្រាប់អ្នកជំងឺ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលាតាមប្រព័ន្ធវីដេអូ

រៀបចំផែនការជាមួយស្ថានភាពគ្រោះថ្នាក់បំផុត

ក្នុងនាមជាវេជ្ជបណ្ឌិតដែលធ្វើការនៅមន្ទីរពេទ្យជាច្រើននៅប្រទេសបារាំង លោកវេជ្ជបណ្ឌិត Vo Toan Trung អាណិកជនវៀតណាមនៅប្រទេសបារាំងបាននិយាយថា ចាំបាច់ត្រូវផ្តោតលើផែនការអំពីករណីស្ថានភាពអាក្រក់បំផុត។ យោងតាមលោកវេជ្ជបណ្ឌិត Vo Toan Trung កម្លាំងពេទ្យចាំបាច់ត្រូវរៀបចំជា ៣ ក្រុម ហើយក្រុមទាំងនេះនឹងធ្វើការផ្លាស់ប្តូរវេនគ្នាដើម្បីមានពេលវេលាសម្រាក និងជៀសវាងការដែលប្រព័ន្ធសុខាភិបាលហួសពីសត្ថភាព។ លើសពីនេះ លោកវេជ្ជបណ្ឌិត Vo Toan Trung បាននិយាយថា វាចាំបាច់ត្រូវដាក់ដាច់ដោយឡែកនូវតំបន់ឧស្សាហកម្មទាំងមូលដើម្បីរក្សាការផលិត និងមិនទុកឱ្យអខានដល់ដំណើរការផលិតកម្មឡើយ។

វាយតំលៃខ្ពស់ដោយស្មោះចំពោះការចែករំលែកបទពិសោធន៍ ចំណេះដឹងដ៏មានតម្លៃរបស់ប្រតិភូក្នុងអង្គសិក្ខាសាលា លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសម្តែងនូវបំណងប្រាថ្នាថា អ្នកជំនាញ និងវេជ្ជបណ្ឌិតនៅក្រៅប្រទេសបន្តគាំទ្រវៀតណាមក្នុងការអនុវត្តនូវកម្មវិធីបច្ចេកទេសវិទ្យា និងបទពិសោធន៍ក្នុងការបង្ការជំងឺ Covid-19 ប្រកបដោយជោគជ័យនៅក្នុងប្រទេសផ្សេងទៀត។ ក្នុងពេលជាមួយគ្នានេះក៏ជាបណ្តាញព័ត៌មានដើម្បីសម្របសម្រួលគាំទ្រដល់ការផ្គត់ផ្គង់ និងការទិញវ៉ាក់សាំង សម្ភារៈឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗដែលរួមចំណែកធានាដល់សុខភាពរបស់ប្រជាជនក៏ដូចជាជួយឱ្យទីក្រុងជម្នះលើជំងឺរាតត្បាត និងស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច៕

បកប្រែដោយ Minh Trung