ក្នុងរយៈពេលកន្លងមក មានមុខសញ្ញាអាក្រក់មួយចំនួនបានឆ្លៀតយកសាសនាដើម្បីញុះញង់ឃោសនាដែលធ្វើឱ្យប៉ះពាល់ដល់សាមគ្គីភាពរវាងគ្រិស្តសាសនិក និងព្រះពុទ្ធបរិស័ទ និងសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងតំបន់។ ហេតុដូច្នេះ គណៈបញ្ជាការដ្ឋានយោធាទីក្រុង Tan An បានអនុវត្តដំណោះស្រាយជាច្រើនដើម្បីប្រយុទ្ធប្រឆាំងនឹងផែនការបែកបាក់ និងល្បិចកលផ្សេងៗ ព្រមទាំងបង្កើនការងារចលនាប្រជាជន ពង្រឹងសាមគ្គីភាពជាតិ និងសាសនា ដែលក្នុងនោះ ទម្រង់ “កងកំលាំងប្រដាប់អាវុធទីក្រុង Tan An ចូលរួមរួសរាយរាក់ទាក់ជាមួយអ្នកកាន់សាសនា” បាននាំមកនូវលទ្ធផលជាក់ស្តែង។

leftcenterrightdel
គណៈបញ្ជាការដ្ឋានយោធាទីក្រុង Tan An ចុះហត្ថលេខាលើកម្មវិធីសម្របសម្រួលសកម្មភាព ជាមួយអង្គការសាសនាផ្សេងៗនៅក្នុងតំបន់

យោងតាមលោកវរសេនីយ៍ឯកបម្រុង Nguyen Tan Long ប្រធាននយោបាយនៃគណៈបញ្ជាការដ្ឋានយោធាទីក្រុង Tan An តាមរយៈទម្រង់ខាងលើ គណៈបញ្ជាការដ្ឋានយោធាទីក្រុងបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានសាសនានានានៅក្នុងតំបន់។ នៅរាល់ពិធីបុណ្យ បុណ្យចូលឆ្នាំថ្មី ឬព្រឹត្តិការណ៍សាសនាសំខាន់ៗ គណៈបញ្ជាការដ្ឋានយោធាទីក្រុង Tan An នឹងចាត់តាំងគណៈប្រតិភូទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនអ្នកមុខ អ្នកការ និងអ្នកកាន់សាសនានៅក្នុងតំបន់។ ក្រៅពីនោះ គណៈបញ្ជាការដ្ឋានយោធាទីក្រុង Tan An  ក៏ជួយអ្នកកាន់សាសនាសាងសង់ផ្ទះតបស្នងសងគុណ អភិវឌ្ឍសេដ្ឋកិច្ចលក្ខណៈគ្រួសារ; សម្របសម្រួលរៀបចំការផ្លាស់ប្តូរវប្បធម៌ និងកីឡាជាមួយអ្នកកាន់សាសនា។ល។ ពីការរួបរួមមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមក គណៈបញ្ជាការដ្ឋានយោធាទីក្រុង បានជួបសំណេះសំណាលជាមួយតំណាងអង្គការសាសនាដើម្បីផ្សព្វផ្សាយអំពីការបើកថ្នាក់រៀនជួយលើកកម្ពស់ចំណេះដឹងអំពីការការពារជាតិ និងសន្តិសុខសម្រាប់អ្នកមុខអ្នកការ ព្រមទាំងជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គមសម្រាប់អ្នកកាន់សាសនា រួមចំណែកកសាងខឿនការពារជាតិរបស់ប្រជាជនទាំងមូលឲ្យបានរឹងមាំ។

ទម្រង់ “កងកំលាំងប្រដាប់អាវុធទីក្រុង Tan An ចូលរួមរួសរាយរាក់ទាក់ជាមួយអ្នកកាន់សាសនា” គឺជាសកម្មភាពជាក់ស្តែងរួមចំណែកបង្កើនមហាសាមគ្គីភាពជាតិ កសាង និងពង្រឹងចំណងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងកងកម្លាំងប្រដាប់អាវុធ និងអង្គការសាសនាទាំងឡាយនៅក្នុងតំបន់។ ដោយហេតុនេះ លើកកម្ពស់តួនាទីរបស់សាសនាក្នុងបុព្វហេតុកសាង និងការពារប្រទេស រួមចំណែករក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមនៅក្នុងតំបន់៕

បកប្រែដោយ Huyen Trang