leftcenterrightdel
កម្មាភិបាលនៃប៉ុស្ដិ៍ការពារព្រំដែនណែនាំបច្ចេកទេសដាំដើមបន្លែដល់គ្រួសារលោកស្រី Vi Thi Da

នៅឆ្នាំ ២០១៩ ក្រុមគ្រួសាររបស់លោកស្រី Vi Thi Da ត្រូវបានប៉ុស្ដិ៍ការពារព្រំដែន Ngoc Lam  ជ្រើសរើសដើម្បីកសាងគំរូធ្វើពហុវប្បកម្ម តាម​រយៈការ​​ដាំដើមត្របែកចំនួន​ ៤៥ ដើម ប៉ោម ៤៥ ដើម ខ្នុរ ២០ ដើម និងបន្លែជាច្រើនប្រភេទទៀត។ លើសពីនេះ ប៉ុស្ដិ៍ការពារព្រំដែនក៏បានជួយគាំទ្រក្រុមគ្រួសារលោកស្រី Vi Thi Da  នូវ​ពូជសត្វជ្រូកចំនួន ៣ ក្បាលដែលបង្កាត់ពូជដោយអង្គភាព  ព្រមទាំងអង្គភាពបានចាត់បញ្ជូនលោកវរសេនីយ៍ត្រី Nguyen Trung Kien ប្រធានក្រុមចលនាមហាជនទៅជួយផ្នែកបច្ចេកទេស ថែទាំដើមឈើ និងកូនពូជផងដែរ។

លោកវរសេនីយ៍ត្រី Nguyen Trung Kien បានឲ្យដឹងថា៖ “គ្រួសាររបស់លោកស្រី Vi Thi Da មិនស្គាល់នូវ​គំរូធ្វើពហុវប្បកម្មទេ ប៉ុន្តែមានការជួយគាំទ្រ និងណែនាំពីកម្មាភិបាលនៃប៉ុស្ដិ៍ការពារព្រំដែន និងសមាគមកសិករហើយ​នោះ  គ្រួសាររបស់លោកស្រី Vi Thi Da បានស្គាល់​គំរូផលិតកម្មថ្មី។ ដោយសារអនុវត្តបច្ចេកទេស និងការថែទាំយ៉ង​​ត្រឹមត្រូវនោះ បន្ទាប់ពីមួយឆ្នាំ គំរូធ្វើពហុវប្បកម្មរបស់គ្រួសារលោកស្រីបាននាំមក​នូវ​ប្រាក់ចំណូលជាង ៥០ លានដុង។ នេះ​ជាទឹកប្រាក់មិនតិចសម្រាប់គ្រួសារជនជាតិភាគតិចទេ។

លោក Luong Thanh Tuyen ប្រធានសមាគមកសិករនៅ​ឃុំ Ngoc Lam បានឲ្យដឹងថា៖ “គំរូធ្វើពហុវប្បកម្មគឺជាគំរូដំបូងបង្អស់ដែលមានការសហការរវាងប៉ុស្ដិ៍ការពារព្រំដែន និងសមាគមកសិករក្នុងគោលបំណងជួយគ្រួសារនានាដែល​​មានជីវភាពរស់នៅជួបការលំបាក​ក្នុង​ការ​អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ដើម្បីកសាងគំរូនេះ​ទទួល​​បានជោគ​ជ័យ​ យើងខ្ញុំត្រូវ​ធ្វើផែនការ និងមានវិធីសាស្ដ្រជួយគាំទ្រយ៉ាងជាក់ស្ដែង។

ក្រោយរយៈពេលជាងមួយឆ្នាំ រហូតមកដល់ពេលនេះ គំរូនេះ​បាននាំមកនូវប្រសិទ្ធភាព ដោយហេតុនេះជួយប្រជាជនក្នុងការផលិត និងកាត់បន្ថយភាពក្រីក្រ។ នាពេលខាងមុខនេះ យើងខ្ញុំនឹងបន្តផ្សព្វផ្សាយនូវគំរូនេះដើម្បីគ្រួសារនៅតំបន់នេះអាច​ទទួលបានវិធីសាស្រ្តផលិតកម្មថ្មី”៕

បកប្រែដោយ Pham Diep