ចាប់តាំងពីឆ្នាំ ២០១៤ មក  ដើម្បីជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច អាជ្ញាធរមូលដ្ឋានបានចលនាប្រជាជនឲ្យផ្លាស់ប្តូរគំនិត ដែល​ប្តូរទៅជាដាំអំពៅវិញ។ នេះគឺជាដំណាំដែលធន់នឹងគ្រោះរាំងស្ងួត និងធន់នឹងអាកាសធាតុក្តៅ សមស្របនឹងអាកាសធាតុ និងធាតុដីនៃឃុំនេះ។ ក្រុមហ៊ុនភាគហ៊ុនស្ករអំពៅ Thanh Hoa  ក៏បានចុះកិច្ចសន្យាទិញផលិតផលពីប្រជាជននៅទីនេះ ដែល​បានជួយដោះស្រាយនូវ “ការលក់” ជំរុញទឹកចិត្តឱ្យប្រជាជនមានស្ថិរភាពក្នុងផលិតកម្ម។

មិនត្រឹមតែឃុំ Da Phuc ទេ សព្វថ្ងៃនេះ ប្រជាជននៅឃុំ Bao Hieu  (ស្រុក Yen Thuy) ក៏កំពុងផ្លាស់ប្តូរបន្តិចម្តងៗ ពីផលិតកម្មខ្នាតតូចទៅជាផលិតកម្មខ្នាតធំដែរ។ លោក Nguyen Dinh Tuan មកពីភូមិ ២ ឃុំ Bao Hieu បានមានប្រសាសន៍ថា៖ “ដោយមានការចលនា និងការណែនាំពីអាជ្ញាធរមូលដ្ឋានចាប់តាំងពីឆ្នាំ ២០១៧ មក ខ្ញុំបានជួលដីពីប្រជាជននៅជុំវិញដើម្បីដាំដើមទំពាំងបារាំង។

leftcenterrightdel
ជនជាតិ Muong នៅឃុំ Da Phuc ស្រុក Yen Thuy (Hoa Binh) មានជីវភាពហ្នឹងន៏ដោយសារដាំអំពៅ

ដោយសារផលិតបានបរិមាណធំ និងមានគុណភាពនោះ ក្រុមហ៊ុនជាច្រើនបានចុះកិច្ចសន្យាទិញផលិតផល ដោយនាំមកនូវប្រាក់ចំណូលមានស្ថិរភាពសម្រាប់គ្រួសារ។ លោក Pham Manh Tuan អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក Yen Thuy បានអោយដឹងថា៖“ ដើម្បីរកទិសដៅក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុក ចាប់តាំងពីឆ្នាំ ២០១៤ ស្រុក Yen Thuy មានគំរោងផ្លាស់ប្ដូររចនាសម្ព័នដំណាំដោយផ្សារភ្ជាប់ជាមួយការបង្កើតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។  ស្រុកបានរួមបញ្ចូលគោលនយោបាយគាំទ្រជាច្រើនពីថ្នាក់កណ្តាល និងខេត្តដើម្បីជួយគាំទ្រដល់ប្រជាជន ឃោសនានិងចលនាប្រជាជនឱ្យធ្វើការវិនិយោគយ៉ាងខ្លាំងក្លា ផ្លាស់ប្តូរគំនិត និងការយល់ដឹងរបស់ខ្លួនចំពោះផលិតកម្មកសិកម្ម ផលិតផលនិងចំណីអាហារស្អាត និងមានសុវត្ថិភាព ឆ្លើយតបនឹងតម្រូវការទីផ្សារ។ ។ ម៉្យាងវិញទៀត អាជ្ញាធរមូលដ្ឋានក៏រួមដំណើរជាមួយប្រជាជនក្នុងការស្វែងរកទីផ្សារ ណែនាំ ផ្សព្វផ្សាយ និងភ្ជាប់ការប្រើប្រាស់ផលិតផលតាមរយៈបណ្តាញផ្សព្វផ្សាយដើម្បីនាំផលិតផលកសិកម្មស្អាត និងមានសុវត្ថិភាពរបស់មូលដ្ឋានទៅដល់គ្រប់តំបន់នៅទូទាំងប្រទេស”។

អាស្រ័យដោយការខិតខំប្រឹងប្រែងពីជនជាតិភាគតិច និងការចូលរួមពីប្រព័ន្ធនយោបាយទាំងមូល រហូតមកទល់ពេលនេះមាន គំរូផលិតកម្មរាប់សិបនៅស្រុក Yen Thuy ត្រូវបានពង្រីក បង្កើតជាតំបន់ផលិតកម្មមានលក្ខណៈប្រមូលផ្តុំដូចជា តំបន់ដាំក្រូចពោធិ៍សាត់ ក្រូចថ្លុងនៅឃុំ Ngoc Luong, Yen Tri, Bao Hieu; តំបន់ដាំត្រឡាចសុវត្ថិភាពនៅឃុំ Phu Lai, Doan Ket, Bao Hieu; តំបន់ដាំរុក្ខជាតិ​ឱសថនៅ Da Phuc, Lac Huong, Lac Sy; តំបន់ដាំអំពៅ Da  Phuc, Lac Luong … រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន នាំមកនូវជីវភាពធូរធារជូនប្រជាជន៕

បកប្រែដោយ Duy Hoan