ខណៈពេលដែលប្រទេសមួយចំនួននៅតែកំពុងខិតខំប្រយុទ្ធប្រឆាំងនឹងរលកទី ១ នៃការឆ្លងជំងឺ Covid-19 ដូចជា ឥណ្ឌូនេស៊ីនោះ តែវៀតណាមបានដោះស្រាយដោយជោគជ័យចំពោះរលកទី២ នៃការឆ្លងជំងឺ Covid-19។

កាលពីសប្តាហ៍មុន សារព័ត៌មានឥណ្ឌូនេស៊ីជាច្រើនបានកោតសរសើរចំពោះជ័យជំនះរបស់វៀតណាមដែលទទួល​បាន​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ការ​​រីករាលដាលនៃជំងឺរាតត្បាតសកល ហើយ​ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ីគប្បីរៀនសូត្រពីប្រទេសវៀតណាម។

leftcenterrightdel
អត្ថបទមានចំណងជើងថា "នេះជារបៀបដែលប្រទេសវៀតណាមបានពន្លត់រលកទី២ នៃការឆ្លងជំងឺ Covid-19 ដោយជោគជ័យ" ដែល​ចុះផ្សាយនៅលើគេហទំព័រ Kompas.com  (រូប​ថត៖ vovworld.vn)

កាសែតឥណ្ឌូណេស៊ី Kompas នៅថ្ងៃទី ២៧ ខែកញ្ញា មានអត្ថបទមួយដែលមានចំណងជើងថា “នេះជាវិធីដែលប្រទេសវៀតណាមបានពន្លត់រលកទី២ នៃការឆ្លងជំងឺ Covid-19 ដោយជោគជ័យ”។ ហើយ​នេះគឺជាអត្ថបទមួយក្នុងចំណោមអត្ថបទស្តីពីការដោះស្រាយរបស់វៀតណាមចំពោះជំងឺរាតត្បាត Covid-19។

កាសែត Kompas មានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើការបង្ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរបស់​វៀតណាម។ ក្រៅពីចាត់វិធានការយ៉ាងត្រឹមត្រូវ និងឆាប់រហ័សពីរដ្ឋាភិបាលនោះ អត្ថបទនេះក៏បានបង្ហាញពីការពិតដែលថាពលរដ្ឋវៀតណាមចំនួន ៩៧% យល់ព្រមនឹងវិធានការរបស់រដ្ឋាភិបាលក្នុងការដោះស្រាយជំងឺរាតត្បាត Covid-19។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិដោយអង្គការស្រាវជ្រាវអន្តរជាតិ YouGov (ចក្រភពអង់គ្លេស)។

ក្នុងអត្ថបទ "ការដោះស្រាយជំងឺ Covid-19 និងការស្តារសេដ្ឋកិច្ចឡើងវិញរបស់វៀតណាម ​ដោយ​ស្នើឱ្យឥណ្ឌូនេស៊ីរៀនសូត្រពីប្រទេសវៀតណាម" អ្នកនិពន្ធអត្ថបទនេះបានឲ្យដឹងថា ប្រទេសជាច្រើននៅលើពិភពលោកបានជួបប្រទះនូវវិបត្តិសេដ្ឋកិច្ចដោយសារតែ Covid-19 ប៉ុន្តែនៅមានប្រទេសខ្លះមិនទាន់ជួបវិបត្តិនោះគឺប្រទេសវៀតណាម។

ខណៈពេលដែលប្រទេសឥណ្ឌូនេស៊ីប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដោយ​កំណើនអវិជ្ជមាន ៥.២៣% នៅត្រីមាសទី ២ ឆ្នាំ ២០២០ តែប្រទេសវៀតណាមនៅតែសម្រេចបានកំណើន ០.៣៦%។ អត្ថបទនេះក៏អះអាងផងដែរថា វិធីសាស្រ្តរបស់វៀតណាមក្នុងការដោះស្រាយបញ្ហារោគរាតត្បាត តែនៅ​រក្សាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ចអាចជាគំរូមួយសម្រាប់ឥណ្ឌូណេស៊ី។

ការទទួលបានជោគជ័យរបស់វៀតណាមក្នុងការដោះស្រាយ Covid-19 នោះ ក៏ជាប្រធានបទរបស់សារព័ត៌មានអនឡាញឥណ្ឌូនេស៊ីដទៃទៀតកាលពីសប្តាហ៍មុនដូចជា Tempo.com, IDN Times, Indogo, និង Indoonline ផងដែរ៕

បកប្រែដោយ Duy Hoan