យោងតាមតួរលេខរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ក្នុងចន្លោះពីឆ្នាំ ១៩៦១ ដល់ឆ្នាំ១៩៧១ កងទ័ពអាមេរិក បានរៀបចំជើងហោះហើរចំនួនជិត ២ ម៉ឺន និងរោយសារធាតុគីមីពុលប្រមាណ ៨០ លានលីត្រ ក្នុងនោះ ៦១% ជាសារធាតុគីមីពុលពណ៌លឿងទុំមកលើដែនដីរបស់វៀតណាម ដែលធ្វើឲ្យពលរដ្ឋវៀតណាមប្រមាណ ៤.៨ លាននាក់រងការបំពុល បង្កឡើងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរលើសុខភាពរបស់ជនរងគ្រោះ ក៏ដូចជាបន្សល់ទុកនូវផលវិបាកជាច្រើនក្នុងសង្គមផង​ដែរ។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមកិច្ចសន្ទនា

ក្នុងប៉ុន្មានឆ្នាំកន្លងមក ការងារជំនះពុះពារលើផលវិបាលដោយសារធាតុគីមីពុលក្រោយសង្គ្រាម សម្រេចបានលទ្ធផលជាច្រើន ក្នុងនោះមានការសម្រេចរួចរាល់គម្រោងបោសសម្អាតសារធាតុ dioxin នៅព្រលានយន្តហោះ Da Nang និងការចាប់ផ្ដើមដំណើរការគម្រោងបោសសម្អាតសារធាតុ dioxin នៅព្រលានយន្តហោះ Bien Hoa។ ការងារថែទាំ និងជួយដល់ជនរងគ្រោះដោយសារធាតុ dioxin ក៏ត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃដែរ។ ទន្ទឹមនឹងនោះ វៀតណាម និងស្ថាប័ន USAID របស់អាមេរិក បានចុះហត្ថលេខាជាលើកដំបូងលើកិច្ចព្រមព្រៀងស្ដីពីការផ្ដល់ជំនួយឧបត្ថម្ភឥតសំណងក្នុងតម្លៃ ៦៥ លានដុល្លាអាមេរិកក្នុងគោលដៅជួយឧបត្ថម្ភដល់ជនរងគ្រោះដោយសារធាតុ dioxin នៅវៀតណាម។

ថ្លែងនៅកិច្ចសន្ទនានេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ / dioxin វៀតណាមបានឲ្យដឹងថា៖ “យើងខ្ញុំមានគោលបំណងចង់ឲ្យបក្ស រដ្ឋ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងប្រព័ន្ធនយោបាយទាំងមូលបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលទាំងខាងសម្ភារៈ និងស្មារតីដល់ជនរងគ្រោះដោយសារធាតុ dioxin ឲ្យវិលទៅរកជីវភាពធម្មតាឡើងវិញ។ ក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវឲ្យបណ្ដាបុគ្គល អង្គការអន្តរជាតិ រួមទាំងរដ្ឋាភិបាល និងប្រជាជនអាមេរិក បន្តទទួលខុសត្រូវចំពោះប្រជាជនវៀតណាមក្នុងការដោះស្រាយផលវិបាលដោយសារធាតុគីមីពុលទៅលើមនុស្សនិងបរិស្ថាន”។

ក្នុងឱកាសនេះដែរ ពិធីតាំងពិព័រណ៍រូបថត និងកិច្ចសន្ទនាក្រោមប្រធានបទ “សេចក្ដីប្រាថ្នាឈានឡើង” ត្រូវបានរៀបចំឡើងនៅអាស័យដ្ឋាន trienlamdacam.vn ចាប់ពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០៕

បកប្រែដោយ Huyen Trang