leftcenterrightdel
ពលរដ្ឋវៀតណាមនៅអូស្ត្រាលីមុនពេលចេញដំណើរវិលត្រឡប់មកប្រទេសវិញ (រូបថត៖ vov.vn)

ឆ្លើយតបនឹងបំណងប្រាថ្នារបស់ពលរដ្ឋវៀតណាមយ៉ាងច្រើនកុះករដែលកំពុងជាប់គាំងនៅអូស្ត្រាលី និងនូវែលហ្សេឡង់ដោយសារជំងឺ Covid-19 ស្ថានទូតវៀតណាមប្រចាំអូស្ត្រាលីបានសហការជាមួយអគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុង Sydney អគ្គស្ថានកុងស៊ុលប្រចាំនៅទីក្រុង Perth និងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ដើម្បីជំរុញការរៀបចំជើងហោះហើរទី២ ក្នុងបំណងបញ្ជូនពលរដ្ឋវៀត ណាមវិលត្រឡប់មកប្រទេសវិញនាថ្ងៃទី៣ កក្កដា ខាងមុខនេះ។

នាពេលខាងមុខ វៀតណាមគ្រោងនឹងបន្តធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋវៀតណាមដែលកំពុងជាប់គាំងនៅឯបរទេសដោយសារជំងឺ Covid-19 ដោយផ្អែកលើស្ថានភាពនៃជំងឺរាតត្បាត ក៏ដូចជាបំណងប្រាថ្នារបស់ពលរដ្ឋ៕

តាម vovworld