leftcenterrightdel
ក្រុមហ៊ុនអាកាសចរណ៍ Air Canada បានកាត់បន្ថយអ្នកបើកយន្តហោះជាបន្តបន្ទាប់ (រូបថត៖ AP)

នាថ្ងៃទី ២៤ ខែមីនា សមាគមដឹកជញ្ជូនផ្លូវអាកាសអន្ដរជាតិ (IATA) បានព្យាករណ៍ថា ក្រុមហ៊ុនអាកាសចរណ៍អាចនឹងខាតបង់ប្រាក់ចំណូលជាង ២៥០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំនេះ។ យោងតាមការវិភាគចុងក្រោយ IATA បានឲ្យដឹងថា ប្រាក់ចំណូលប្រចាំឆ្នាំពីការដឹកជញ្ជូនអ្នកដំណើរអាចនឹងត្រូវធ្លាក់ចុះប្រមាណ ២៥២ ពាន់លានដុល្លារអាមេរិក ប្រសិនបើការរឹតបន្តឹងការធ្វើដំណើរនៅក្នុងប្រទេសនានានៅតែអនុវត្តក្នុងរយៈពេល ៣ ខែ។ ថ្លែងនៅក្នុងកិច្ចប្រជុំមួយ លោក Alexandre de Juniac អគ្គនាយក IATA បានចាត់ទុកថា នេះគឺជាវិបត្តិដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រនៃឧស្សាហកម្មអាកាសចរណ៍ ហើយលោកបានអំពាវនាវឱ្យបណ្តារដ្ឋាភិបាលជួយផ្នែកហិរញ្ញវត្ថុយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់វិបត្តិសាច់ប្រាក់ងាយស្រួលពីការបិទឧស្សាហកម្មនេះ។ លោកបានព្រមានថា មនុស្សជាង ២.៧ លាននាក់នៅក្នុងឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈមនឹងការបាត់បង់ការងារដែលច្រើនជាងវិស័យទេសចរណ៍ ២៤ ដង។

ពីយូរលង់ណាស់មកហើយ ការធ្វើដំណើរតាមយន្តហោះត្រូវបានគេចាត់ទុកថាជាជម្រើសដំបូងសម្រាប់ការធ្វើដំណើរជុំវិញពិភពលោក។ ក៏ប៉ុន្តែការរាតត្បាត Covid-19 បានជះឥទ្ធិពលដល់ “សុខភាព” នៃឧស្សាហកម្មអាកាសចរណ៍ ខណៈដែលរដ្ឋាភិបាលនៃបណ្តាប្រទេសត្រូវចេញការរឹតត្បិតការធ្វើដំណើរដោយសារភ័យខ្លាចការឆ្លងមេរោគពីជើងហោះហើរ។

នៅក្នុងបរិបទនេះ លោក Alexandre de Juniac អគ្គនាយក IATA បានមានប្រសាសន៍ថា ឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈមមុខនឹងវិបត្តិសាច់ប្រាក់ងាយស្រួលដោយសារមិនមានប្រាក់ចំណូល ហើយនៅតែត្រូវចំណាយលើការចំណាយផ្សេងទៀត។ ដើម្បីទប់ទល់នឹងការខាតបង់ដែលបណ្តាលដោយជំងឺរាតត្បាតនេះ បណ្តាក្រុមហ៊ុនអាកាសចរណ៍កំពុងស្វែងរកវិធានការដើម្បីកាត់បន្ថយចំណាយផ្សេង។

ជើងហោះហើរជាច្រើនមិនអាចចាកចេញបានដោយសារតែការរឹតត្បិតការធ្វើដំណើរ រួមជាមួយនឹងតម្រូវការធ្វើដំណើរថយចុះដោយសារការព្រួយបារម្ភពីការឆ្លងមេរោគ ហេតុដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានអះអាងថា ពួកគេត្រូវការជំនួយពី រដ្ឋាភិបាលដើម្បីអាចរួចផុតពីវិបត្តិនេះ។ IATA បានអំពាវនាវឱ្យរដ្ឋាភិបាលនៃបណ្តាប្រទេសចាត់វិធានការពិសេសដើម្បីជួយសង្គ្រោះឧស្សាហកម្មអាកាសចរណ៍ដែលកំពុងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរពីជំងឺរាតត្បាតនេះ។ លោកអគ្គនាយក IATA បានដាក់ចេញដំណោះស្រាយផ្នែកហិរញ្ញវត្ថុចំនួន ៣ សម្រាប់រដ្ឋាភិបាលនៃបណ្តាប្រទេស រួមមានការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ ការផ្តល់ប្រាក់កម្ចី ឬការធានាប្រាក់កម្ចី និងការកាត់បន្ថយពន្ធដើម្បីជួយឲ្យបណ្តាក្រុមហ៊ុនអាកាសចរណ៍ជំនះវិបត្តិនេះ។ លោកបានសង្កត់ធ្ងន់លើអាទិភាពនៃការដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងនោះមានការជួយរផ្នែកហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនអាកាសចរ​ណ៍​ដើម្បីជំនះរយៈពេលដ៏ខ្មៅងងឹតនេះនិងជួយឱ្យវិស័យអាកាសចរណ៍ពិភពលោកស្ដារឡើងវិញ៕

បកប្រែដោយ Huyen Trang