leftcenterrightdel
បុគ្គលិកពេទ្យបាញ់ថ្នាំសំលាប់មេរោគ នៅខាងក្នុងយន្តហោះ Vietnam Airlines នៅព្រលានយន្តហោះ Noi Bai (រូបថត៖ AP)

យោងតាមលោកសាស្ត្រាចារ្យ Carl Thayer បានឲ្យដឹងថា ក្នុងរយៈពេល ២ ខែកន្លងមក រដ្ឋាភិបាលវៀតណាមបានប្រតិបត្តិយ៉ាងឆាប់រហ័ស និងប្តូរផ្តាច់នៅពេលដែលបានដឹងអំពីការគំរាមកំហែងដល់សុខភាពរបស់ប្រជាជន។ រដ្ឋាភិបាលវៀតណាមបានបង្កើតគណៈកម្មាធិការជាតិស្តីពីការបង្ការ និងទប់ទល់នឹង Covid-19។ ទន្ទឹមនឹងការសម្រេចចិត្តឲ្យបិទសាលារៀននោះ រដ្ឋាភិបាលវៀតណាមក៏បានចាត់វិធានការជាបន្តបន្ទាប់ ដើម្បីដាក់ឲ្យនៅដាច់ដោយឡែកនូវមនុស្សដែលសង្ស័យឆ្លងមេរោគ Covid-19 ទាំងជនជាតិវៀតណាម និងជនបរទេស។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ថា ត្រូវតែមានការដាក់ទោសទណ្ឌ​ធ្ងន់ធ្ងរ​លើករណីលាក់ជំងឺ។ លោកសាស្ត្រាចារ្យ Carl Thayer  បានបញ្ជាក់ថា “វៀតណាមបានផ្អាកការផ្ដល់ទិដ្ឋាការដល់ជនបរទេសដែលចូលប្រទេសវៀតណាមជាបណ្តោះអាសន្ន ហើយរឹតបន្តឹងការគ្រប់គ្រងព្រំដែន។ ក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines បានផ្អាកការហោះហើរអន្តរជាតិ។ កងទ័ពបានផ្តល់កន្លែងដាក់ឲ្យនៅដាច់ដោយឡែក និងសេវាកម្មថែទាំសុខភាពសម្រាប់មនុស្សដែលត្រូវ​ដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានរៀបចំកិច្ចប្រជុំមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដើម្បីពិភាក្សាលើប្រតិបត្តិការរបស់តំបន់ចំពោះការរីករាលដាលនៃ Covid-19”។

អ្នកជំនាញការអូស្ត្រាលីរូបនេះចាត់ទុកថា វៀតណាមជា “សង្គមមួយ​ត្រូវបានរៀបចំដ៏ល្អ”។ ការផ្សព្វ​ផ្សាយ​ព័ត៌មានអំពីការរាតត្បាត Covid-19 ដល់ប្រជាជនវៀតណាមត្រូវ​បាន​ធានានូវតម្លាភាព ភាពត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីចៀសវាងការ​បង្កភាពភិតភ័យនៅក្នុងសាធារណៈជន ក៏ដូចជាប្រយុទ្ធប្រឆាំងនឹង “ព័ត៌មានក្លែងក្លាយ” ដែលតែងតែលេចឡើងនៅលើបណ្តាញសង្គម។

លោកសាស្ត្រាចារ្យ Carl Thayer បានដកស្រង់ការវាយតំលៃរបស់លោកវេជ្ជបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាម ក្នុងបទសម្ភាសន៍ជាមួយកាសែត Al Jazeera ថា ជោគជ័យរបស់វៀតណាមក្នុងការបង្ការ និងទប់ទល់នឹងជំងឺរាតត្បាត Covid-19 គឺអាស្រ័យលើ “ការធ្វើប្រតិបត្តិការយ៉ាងសកម្ម និងឥតងាករេ” របស់រដ្ឋាភិបាល។ លោកសាស្ត្រាចារ្យ Carl Thayer បានអះអាងថា ប្រធានតំណាង WHO ប្រចាំនៅទីក្រុងហាណូយ វេជ្ជបណ្ឌិតបរទេសដែលធ្វើការនៅវៀតណាម ក៏ដូចជាភ្ញៀវទេសចរបរទេសនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះភាពម្ចាស់ការ និងប្រតិបត្តិការយ៉ាងប្តូរផ្តាច់របស់រដ្ឋាភិបាលវៀតណាម៕

បកប្រែដោយ Huyen Trang