leftcenterrightdel
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Son Hung ថ្លែងមតិក្នុងកិច្ចពិភាក្សាការងារ (រូបថត៖ baodongnai.com.vn)

នៅក្នុងជំនួបនេះ តំណាងមន្ទីរនិងស្ថាប័នពាក់ព័ន្ធបានឧទ្ទេសនាមអំពីសក្តានុពលនៅខេត្ដ Dong Nai និងឱកាសសហប្រតិបត្តិការសម្រាប់បណ្ដាប្រទេសនិងតំបន់ដែនដីចូលវិនិយោគនិងធ្វើអាជីវកម្ម។ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត លោក Nguyen Son Hung បានបន្ថែមថា ខេត្ដ Dong Nai មានមណ្ឌលឧស្សាហកម្មជាង ៣០ ដែលមានប្រជាជនជាង ៣ លាននាក់ និងស្ថិតនៅជិតទីក្រុងហូជីមិញ។​ ខេត្ដ Dong Nai មានប្រព័ន្ធចរាចរណ៍ដ៏សំខាន់ដែលជាចំណុចស្នូលនៃហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ហើយនាពេលអនាគត ខេត្ដនឹងក្លាយជាច្រកតភ្ជាប់ជាមួយពិភពលោកតាមរយៈអាកាសយានដ្ឋានអន្តរជាតិ Long Thanh។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងស្រុកតែងតែមានកម្រិតខ្ពស់។ ប្រទេសនិងតំបន់ដែនដីចំនួន ៤៤ បានចូលវិនិយោគនៅខេត្ដ Dong Nai ដែលមានដើមទុនចុះបញ្ជីជាង ៣២ ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែនៅមិនទាន់មានឯកសារចុះហត្ថលេខារវាងខេត្ត និង Azebaijan ក៏ដូចជាអាជីវកម្មរវាងភាគីទាំងពីរនៅឡើយ។ ខេត្ដ Dong Nai សង្ឃឹមថា អាជីវកម្ម Azerbaijani នឹងស្វែងរកឱកាសដើម្បីធ្វើអាជីវកម្ម វិនិយោគ និងពង្រីកលើវិស័យផ្សេងៗទៀត។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍ (រូបថត៖ baodongnai.com.vn)

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ Azebaijan លោក Anar Imanov បានអះអាងថា ទំនាក់ទំនងមិត្តភាពរវាង Azerbaijan និងវៀតណាមបានអភិវឌ្ឍយ៉ាងស្វាហាប់ទាំងទ្វេភាគី និងពហុភាគី។ បណ្ដាមូលដ្ឋាននៃវៀតណាម និង Azerbaijan ក៏មានឱកាស និងសក្តានុពលនៃកិច្ចសហប្រតិបត្ដិការជាច្រើនផងដែរ។ ក្នុងនោះ ខេត្ដ Dong Nai មានការអភិវឌ្ឍវិស័យឧស្សាហកម្ម និងពាណិជ្ជកម្មខ្លាំង។ Azerbaijan មានបំណងចង់ស្វែងយល់អំពីព័ត៌មាននៅខេត្ដដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ៕

បកប្រែដោយ Pham Diep