ក្នុងជំនួប លោកស្រី Vo Thi Hong Anh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានឲ្យដឹងថា ទីក្រុងមានគោលដៅអភិវឌ្ឍវិស័យមួយចំនួន ដូចជាការគ្រប់គ្រងសកម្មភាពនៃមណ្ឌលកែច្នៃ និងនាំចេញ មណ្ឌលឧស្សាហកម្ម; តាមដានការប្រែប្រួលអាកាសធាតុនិងបរិស្ថាននៅតំបន់ទីក្រុង; ការគ្រប់គ្រងនិងការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាពនូវតំបន់ទីក្រុង លំនៅដ្ឋាន និងដីធ្លី ចរាចរណ៍ឆ្លាតវៃ និងវិស័យផ្សេងៗដែលអាជ្ញាធរគ្រប់គ្រង។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

លោកស្រី Vo Thi Hong Anh រំពឹងថា វិនិយោគិនកូរ៉េខាងត្បូងនឹងចូលមកបណ្ដាក់ទុននៅមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗនៅទីក្រុង Can Tho ដើម្បីត្រៀមរៀបចំសម្រាប់ការបណ្ដាក់ទុនពីប្រទេសផ្សេងៗ។ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Can Tho សង្កត់ធ្ងន់ថា ទីក្រុងនឹងរួមដំណើរជាមួយវិនិយោគិនក្នុងការដោះស្រាយយ៉ាងឆាប់រហ័សនូវបញ្ហានានាដើម្បីអនុវត្តគម្រោងទាំងនេះប្រកបដោយជោគជ័យ។

លោក Seo Teakwon អនុប្រធានប្រតិបត្តិនៃអង្គការ KIND បានឲ្យដឹងថា អង្គការនេះបានទទួលថវិកាមួយចំនួនពី​រដ្ឋាភិបាលកូរ៉េខាងត្បូង ដើម្បីអនុវត្តគម្រោងមួយចំនួននៅតំបន់វាលទំនាបទន្លេ Cuu Long។ នាបច្ចុប្បន្ននេះ អង្គការ KIND កំពុងជ្រើសរើសទីក្រុងមួយក្នុងចំណោមទីក្រុងទាំង ៥ គឺ  Can Tho; Dong Thap; Ben Tre; (Rach Gia) Kien Giang; និង Tra Vinh ដើម្បីធ្វើវិនិយោគគម្រោងទីក្រុងឆ្លាតមួយ។

យោងតាមលោក Seo Teakwon បានឲ្យដឹងថា ក្រុង Can Tho ជាទីក្រុងមានទ្រង់ទ្រាយធំជាងគេ និងមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អ ដូច្នេះ ប្រសិនបើធ្វើវិនិយោគនៅទីនេះ វានឹងមានអំណោយផលជាច្រើន។ តំណាងនៃអង្គការ KIND ក៏ស្នើឲ្យចុះត្រួតពិនិត្យនៅទីកន្លែងដែលណែនាំដោយអនុប្រធានគណៈកម្មាធិការប្រជាជនក្រុង Can Tho៕

បកប្រែដោយ Thanh Cong