នាថ្ងៃទី ២៥ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំសិង្ហបុរី ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំសិង្ហបុរី បានសហការជាមួយក្រុមប្រឹក្សាធ្វើអាជីវកម្មអឺរ៉ុប - អាស៊ាន  សភាពាណិជ្ជកម្មអន្តរជាតិសិង្ហបុរី និងសមាគមធុរកិច្ចអឺរ៉ុបប្រចាំវៀតណាម (EuroCham) រៀបចំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “ EVFTA ចូលជាធរមានជាផ្លូវការ - កាលានុវត្តន៍ភាពថ្មីក្នុងការវិនិយោគ និងធ្វើអាជីវកម្មសម្រាប់សហគ្រាសសហគមន៍អ៊ឺរ៉ុបចូលមកប្រទេសវៀតណាម” ។

leftcenterrightdel
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសិង្ហបុរី លោកស្រី Tao Thi Thanh Huong ថ្លែងនៅក្នុងកិច្ចប្រជុំ រូបថត៖ vnanet.vn

កិច្ចប្រជុំនេះគឺជាឱកាសសម្រាប់សាជីវកម្មពហុជាតិនៃសហគមន៍អឺរ៉ុបដែលមានអាស័យដ្ឋាននៅប្រទេសសិង្ហបុរីមានការយល់ដឹងកាន់តែច្បាស់ថែមទៀតអំពីទីផ្សារវៀតណាមនាពេលបច្ចុប្បន្នដើម្បីឆ្លៀតយកឱកាសនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាព អឺរ៉ុបនិង​វៀត​ណាម (EVFTA) ) ត្រូវបានអនុវត្តជាក់ស្តែង។

កិច្ចប្រជុំផ្តោតលើការចែករំលែកជាមួយសហគមន៍ធុរកិច្ច EU អំពីស្ថានភាពធ្វើអាជីវកម្ម បរិយាកាសវិនិយោគ ធ្វើបច្ចុប្បន្នភាពគោលនយោបាយពាណិជ្ជកម្ម និងការត្រៀមរៀបចំរបស់វៀតនាមបន្ទាប់ពី EVFTA ចូលជាធរមាន។

កិច្ចប្រជុំនេះក៏បានលើកឡើងនូវប្រធានបទមួយចំនួនដែលគួរឱ្យចាប់អារម្មណ៍ចំពោះសហភាពអ៊ឺរ៉ុបដូចជា សេដ្ឋកិច្ចឌីជីថល និងពាណិជ្ជកម្មអេឡិចត្រូនិច ដំណោះស្រាយបច្ចេកវិទ្យា និងបច្ចេកវិទ្យាក្នុងការផលិត និងវិធីសាស្រ្តឈានចូលទីផ្សារវៀតណាមសម្រាប់វិនិយោគិន និងសហគ្រាសអ៊ឺរ៉ុប។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងធុរកិច្ចអឺរ៉ុបប្រមាណ ១០០ នាក់៕

បកប្រែដោយ Duy Hoan