នេះជាការបញ្ជាក់របស់លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញក្នុងជំនួបពិភាក្សាអំពីការជម្រុញទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរជាមួយលោក Troels Jakobsen ទីប្រឹក្សាស្ថានទូតដាណឺម៉ាកប្រចាំនៅវៀតណាមនារសៀលថ្ងៃទី១ ខែកក្កដា។

leftcenterrightdel
លោក Duong Anh Duc ទទួលជួបលោក Troels Jakobsen (រូបថត៖ hhcmcpv.org.vn)

ចំពោះការអភិវឌ្ឍនៃទីក្រុងនៅពេលអនាគត លោក Duong Anh Duc បញ្ជាក់ថា ទីក្រុង ហូជីមិញ ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយប្រទេសដាណឺម៉ាកលើវិស័យអប់រំ ការអភិវឌ្ឍថាមពលកកើតឡើងវិញ និងវិស័យបរិស្ថាន។ល។ ទីក្រុងត្រៀមជាស្រេចសហការជាមួយប្រទេសដាណឺម៉ាកដើម្បីស្រាវជ្រាវប្រែគំនិតផ្តួចផ្តើមសហប្រតិបត្តិការរវាងភាគីទាំងពីរក្លាយជាគំរោងជាក់ស្ដែង ក្នុងឱកាសរំលឹកខួបលើកទី៥០ នៃទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២១។

លោក Troels Jakobsen មានបំណងជម្រុញកិច្ចសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញលើវិស័យដែលប្រទេសដាណឺម៉ាកមានសក្តានុពល ដូចជាថាមពលកកើតឡើងវិញ ការការពារបរិស្ថាន អប់រំ ការចែករំលែកបទពិសោធន៍ក្នុងការសាងសងទីក្រុងឆ្លាតវៃ៕

បកប្រែដោយ Thuy Anh