អញ្ជើញចូលរួមនិងថ្លែងមតិក្នុងវេទិកានេះ លោក Dang Hoang Giang ឯកអគ្គរដ្ឋទូត និងជាប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា ការដែលរដ្ឋធានីហាណូយត្រូវបាន UNESCO លើកតម្កើងជា “ទីក្រុងដើម្បីសន្តិភាព” កាលពី ២៥ ឆ្នាំមុន គឺជាការទទួលស្គាល់អន្តរជាតិចំពោះការខិតខំប្រឹងប្រែង និងការរួមចំណែករបស់ប្រជាជនវៀតណាម ដើម្បីសន្តិភាព។

leftcenterrightdel
ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅវេទិក (រូបថត៖ vov)

លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងនាមជាដៃគូដើម្បីសន្តិភាពប្រកបដោយនិរន្តរភាព វៀតណាមបានខិតខំប្រឹងប្រែងអនុវត្តកម្មវិធីសកម្មភាពវប្បធម៌សន្តិភាព និងសម្រេចបានសមិទ្ធផលជាច្រើនក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន។ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការលើកកម្ពស់វប្បធម៌សន្តិភាពមានន័យថា ត្រូវធានាមិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង និងដោះស្រាយជម្លោះដោយសន្តិវិធី ហើយទាំងនេះក៏ជាគោលការណ៍ជាមូលដ្ឋានដែលត្រូវបានទទួលស្គាល់នៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវឱ្យប្រទេសនានា អនុវត្តឱ្យបានពេញលេញនូវគោលការណ៍ទាំងនេះ ខិតខំដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងលើកកម្ពស់វប្បធម៌សន្តិភាពដើម្បីអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត៕

តាម vovworld.vn