Bain & Company ដែលជាក្រុមហ៊ុនប្រឹក្សាគ្រប់គ្រងរបស់អាមេរិកបានប្រកាសលទ្ធផលស្ទង់មតិដែលបង្ហាញថា "វៀតណាមនាំមុខអាស៊ីអាគ្នេយ៍ក្នុងការទាក់ទាញវិនិយោគិនរយៈពេលវែង"។ ក្នុងនោះ វិនិយោគិនកំណត់ថា កំណើននៃការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅវៀតណាមក្នុងដំណាក់កាល ២០២៥-២០៣០ នឹងសម្រេចបានប្រហែល ៨៣% បើធៀបនឹងបច្ចុប្បន្ននេះ។

leftcenterrightdel
រូបថតឧទាហរណ៍ (tapchicongthuong.vn)

យោងតាមការព្យាករណ៍ដោយធនាគារ UOB ចេញផ្សាយនៅសប្តាហ៍នេះបានឱ្យដឹងថា GDP របស់វៀតណាមក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ នឹងកើនឡើង ៦% ដោយសារសេដ្ឋកិច្ចអភិវឌ្ឍជាវិជ្ជមាន។ របាយការណ៍បានបញ្ជាក់ថា ការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) បង្ហាញថា វិនិយោគិនបន្តជឿជាក់លើបរិយាកាសនយោបាយ និងលទ្ធិភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចវៀតណាម។ ជាក់ស្តែង លំហូរ FDI ចាប់តាំងពីដើមឆ្នាំបានកើនឡើង ៧.៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាការកើនឡើងលឿនបំផុតក្នុងរយៈពេល ៥ ខែចាប់តាំងពីឆ្នាំ ២០១៨។

នៅក្នុងរបាយការណ៍ "Vietnam at a glance" ដែលបានចេញផ្សាយក្នុងសប្តាហ៍នេះ HSBC បានវាយតម្លៃថា វៀតណាមនាំមុខគេសម្រាប់កំណើនលឿនបំផុតនៃសេដ្ឋកិច្ចឌីជីថលនៅអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០២៣ និងមានសក្តានុពលក្នុងការក្លាយជាសេដ្ឋកិច្ចឌីជីថលធំជាងគេទីពីរនៅឆ្នាំ ២០៣០។

គេហទំព័ររបស់ម៉ាឡេស៊ី The Star បានឲ្យដឹងថា រលកនៃការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតនៅក្នុងប្រទេសវៀតណាម កំពុងមានការអភិវឌ្ឍ គួរឲ្យចាប់អារម្មណ៍ ដែលទាក់ទាញចំណាប់អារម្មណ៍របស់វិនិយោគិនក្នុងស្រុក និងបរទេសជាច្រើន។ អត្ថបទនេះកំណត់ថា វៀតណាមជាប៉ូលទីបីនៅក្នុងត្រីកោណមាសនៃការចាប់ផ្តើមអាជីវកម្មនៅអាស៊ីអាគ្នេយ៍ រួមជាមួយសិង្ហបុរី និងឥណ្ឌូនេស៊ី។ វៀតណាមមានការរួមបញ្ចូលគ្នានៃទេពកោសល្យបច្ចេកវិទ្យាកំពូល និងវប្បធម៌នវានុវត្តន៍៕

បកប្រែដោយ Huyen Trang