leftcenterrightdel
រូបថតឧទាហរណ៍៖ vnanet.vn

នៅក្នុងរបាយការណ៍មួយដែលមានចំណងជើងថា "បញ្ហាអាស៊ាន៖ បណ្ដាប្រទេសត្រួសត្រាយថ្មី" ក្រុមហ៊ុន Maybank Research Pte ឲ្យដឹងថា កំណើន GDP នឹងត្រូវបានជំរុញដោយផលិតកម្មនិងការនាំចេញ ជាពិសេសមុខទំនិញអេឡិចត្រូនិកកំពុងជួយងើបឡើងវិញនៃកំណើនក្នុងឆមាសទីមួយនៃឆ្នាំនេះ។

យោងតាមក្រុមហ៊ុន Maybank Research Pte បានបង្ហាញថា បញ្ញាសិប្បនិមិត្ត (AI) និងការអភិវឌ្ឍនៃមជ្ឈមណ្ឌលទិន្នន័យ រួមជាមួយនឹងតម្រូវការអេឡិចត្រូនិកសកលកើនឡើងដែលកំពុងបង្ហាញច្បាស់នូវទស្សនវិស័យសម្រាប់ពាណិជ្ជកម្ម និងការវិនិយោគផ្ទាល់ពីបរទេស (FDI)។ ក្រុមហ៊ុន Maybank Research Pte ក៏លើកច្បាស់ថា អាស៊ានបានលេចចេញជាគោលដៅដែលទាក់ទាញក្រុមហ៊ុនពហុជាតិ (MNCs) ធ្វើពិពិធកម្មសង្វាក់ផ្គត់ផ្គង់ផលិតកម្មនៅក្រៅប្រទេសចិន។ ប្រការនេះបាននាំឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការចុះបញ្ជី FDI ទៅកាន់ប្រទេសអាស៊ានមួយចំនួនដូចជា ម៉ាឡេស៊ី ថៃ វៀតណាម និងឥណ្ឌូនេស៊ី៕

បកប្រែដោយ Pham Diep