រូបភាពទីក្រុងទន្លេសម្បូរទៅដោយកម្លាំងរឹងមាំ

ផ្ទៃមេឃនៃទីក្រុងហូជីមិញ នៅត្រង់តំបន់កំពង់ផែ Bach Dang (សង្កាត់១) សួនកម្សាន្តទន្លេ Saigon (ក្រុង Thu Duc) នាយប់ថ្ងៃទី៩ ខែមិថុនា បានភ្លឺត្រចះត្រចង់ឡើងជាមួយនឹងផ្ទាំងគំនូរចម្រុះពណ៌នៅក្នុងកម្មវិធីបង្ហាញពន្លឺសិល្បៈ (drone show) ដ៏ទាក់ទាញភ្នែក។ ពន្លឺចែងចាំង ត្រូវបានរៀបជានិមិត្តសញ្ញាសំខាន់ៗនៃទីក្រុង ដែលដាក់ឈ្មោះតាមអ៊ំហូនោះគឺពោរពេញទៅដោយថាមពល និងភាពរឹងមាំ ប្រែទីក្រុងនេះក្លាយជាទីក្រុងចម្រុះពណ៌ សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ឆ្ពោះទៅអនាគត និងថែរក្សា លើកតម្កើងតម្លៃវប្បធម៌របស់ទីក្រុង។

នៅលើទន្លេ Saigon ចាប់ពីកេរ្តិ៍ដំណែលប្រវត្តិសាស្រ្តកំពង់ផែ Nha Rong ដល់ស្ពាន Ba Son បរិយាកាសពិធីបុណ្យដ៏រស់រវើកជាមួយនឹងការសម្តែងម៉ូតូទឹក ក្តារហោះហើរ ទូកក្ដោង... ទូកកាណូត ទូកទេសចរណ៍ ទូកភោជនីយដ្ឋាន និងទន្លេ រាប់រយគ្រឿងត្រូវបានតុបតែងដោយភ្លើងភ្លឺគួរឱ្យទាក់ទាញភ្នែកដង្ហែតៗគ្នាពីមួយគ្រឿងទៅមួយគ្រឿង។

នៅឧទ្យាន Bach Dang ប្រជាជន និងអ្នកទេសចរអាចចូលរួម និងទទួលបទពិសោធន៍ពីលំហវប្បធម៌ "តំបន់បេតិកភណ្ឌ" ដោយឧទ្ទេសនាមអំពីរាល់ទំរង់នៃអត្កតសញ្ញាណវប្បធម៌ពិសេសៗដូចជាចម្រៀងប្រជាប្រិយភាគខាងត្បូង ចម្រៀងប្រជាប្រិយ Bac Ninh រួមនិងសកម្មភាពល្បែងប្រជាប្រិយជាច្រើនដែលទាក់ទាញអ្នកចូលរួមសប្បាយរីករាយយ៉ាងច្រើនកុះក...

leftcenterrightdel
ការបង្ហាញសកម្មភាពកីឡាទឹកក្នុងក្របខណ្ឌនៃពិធីបុណ្យ

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យនេះ តំណាងផ្នែកទេសចរណ៍ទីក្រុងបានណែនាំពីផលិតផលទេសចរណ៍តាមផ្លូវទឹកជាច្រើនក្នុងទំរង់ខុសៗគ្នាគួរឱ្យចាប់អារម្មណ៍ដូចជា៖ “ទន្លេនិទានរឿង-គយគុនថ្ងៃលិចនៅលើទន្លេ” “ទន្លេនិទានរឿង-ដើរតាមស្នាមផ្លូវទឹកប្រវត្តិសាស្រ្ត”, “ទន្លេនិទានរឿង-គយគុនទីក្រុងពេលយប់”... ផលិតផលទេសចរណ៍ទាំងនេះនាំមកនូវចំណាប់អារម្មណ៍ថ្មីប្លែកៗនៅទីក្រុងហូជីមិញ តាមដងទន្លេ។

តំណាងក្រុមហ៊ុន Saigontourist Travel Services លោកស្រី Doan Thi Thanh Tra នាយកផ្នែកទីផ្សារ និងទំនាក់ទំនងបានចែករំលែកថា៖ "យើងខ្ញុំបន្ត និងដាក់ពង្រាយផលិតផលទេសចរណ៍ជាច្រើនជាមួយនឹងដំណើរទេសចរណ៍ដ៏ទាក់ទាញដើម្បីបម្រើភ្ញៀវទេសចរណ៍ពេញមួយរយៈពេលនៃពិធីបុណ្យទន្លេ"។ លោកស្រី Pham Phuong Anh អគ្គនាយកក្រុមហ៊ុន Viet Tourism Media Joint Stock Company បានចែករំលែកថា៖ “ដើម្បីឆ្លើយតបនឹងពិធីបុណ្យនេះ ក្រុមហ៊ុនបានដាក់ពង្រាយដំណើរទេសចរណ៍ខាងក្នុងទីក្រុង ដោយតភ្ជាប់តំបន់ទេសចរណ៍តាមផ្លូវទឹក...” ដំណើរកម្សាន្តទាំងនេះពិតជាទទួលបានការវាយតម្លៃខ្ពស់ នាំមកនូវភាពរំភើបរីករាយដល់ភ្ញៀវទេសចរណ៍។

ក្នុងរយៈពេល ១០ ថ្ងៃនៃពិធីបុណ្យទន្លេលើកទី២ ទីក្រុងហូជីមិញ ប្រជាជន និងភ្ញៀវទេសចរអាចទទួលបានបទពិសោធន៍វប្បធម៌ប្រពៃណី និងទំរង់ទេសចរណ៍តាមដងទន្លេជាច្រើនប្រភេទ។ យោងតាមលោកស្រី Nguyen Thi Anh Hoa ប្រធានមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ ពិធីបុណ្យនេះបាននាំមកនូវតម្លៃក្នុងវិស័យទេសចរណ៍ - សេដ្ឋកិច្ច វប្បធម៌ - អប់រំ និងទំនាក់ទំនង - ម៉ាកយីហោ។ ឥទ្ធិពលនៃពិធីបុណ្យនេះ រួមចំណែកក្នុងការលើកតម្កើងម៉ាកសញ្ញាទេសចរណ៍របស់ទីក្រុងហូជីមិញ ជាទីក្រុងទន្លេសម្បូរដោយអត្តសញ្ញាណវប្បធម៌ ទីក្រុងនៃពិធីបុណ្យ ហើយតាមរយៈនោះបានទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកយ៉ាងច្រើនសន្ធឹកសន្ធាប់មកទីក្រុង រួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍។

ចំណុចគួរឱ្យចាប់អារម្មណ៍សំខាន់ៗនៃទេសចរណ៍ទន្លេទីក្រុង

ជាមួយនឹងអត្ថប្រយោជន៍នៃទន្លេជាង ១,០០០ គីឡូម៉ែត្រ ផ្នែកទេសចរណ៍របស់ទីក្រុងហូជីមិញ បានកសាងផលិតផលទេសចរណ៍មិនត្រឹមតែនៅតាមដងទន្លេ Saigon ប៉ុណ្ណោះទេ ថែមទាំងលើប្រឡាយនានាក្នុងទីក្រុងដូចជា៖ Nhieu Loc-Thi Nghe, Tau Hu-Ben Nghe ជាដើម។ ភ្ជាប់ទៅនឹងប្រព័ន្ធចម្រុះនៃកេរ្តិ៍ដំណែលប្រវត្តិសាស្រ្ត និងវប្បធម៌។ តាមអ្នកជំនាញក្នុងវិស័យទេសចរណ៍ ពិធីបុណ្យនេះបានទាញយកតម្លៃធនធានទន្លេ ដើម្បីបង្កើត “កម្លាំងជំរុញ” បំផុសគំនិតរុករកតំបន់ទេសចរណ៍របស់ទីក្រុងហូជីមិញ។ ម៉្យាងវិញទៀត ពិធីបុណ្យទន្លេ មិនត្រឹមតែបង្កើតឱកាសដើម្បីណែនាំពីផលិតផលទេសចរណ៍ផ្លូវទឹកដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់ដំណើរទេសចរណ៍តាមដងទន្លេ និងដំណើរទេសចរណ៍ពីទីក្រុងហូជីមិញ ទៅកាន់តំបន់ជិតខាងផងដែរ។

leftcenterrightdel
ការបង្ហាញពន្លឺសិល្បៈដោយប្រើឧបករណ៍ Drone ក្នុងពិធីបុណ្យ

ជាតំបន់ដែលឆ្លើយតបយ៉ាងសកម្មចំពោះពិធីបុណ្យនេះ លោក Chau Xuan Dai Thang អនុប្រធានគណៈកម្មាធិការប្រជាជនខណ្ឌ៧ បានមានប្រសាសន៍ថា៖ “ខណ្ឌ៧ ផ្តោតសំខាន់លើការអភិវឌ្ឍផលិតផលទេសចរណ៍ ជាពិសេសគឺរាល់សកម្មភាពកីឡាទឹក។

រាល់សកម្មភាពឆ្លើយតបនឹងពិធីបុណ្យទន្លេនេះ ត្រូវបានយើងខ្ញុំរៀបចំជាប្រចាំសំដៅជំរុញតម្រូវការទេសចរណ៍ និងអនុវត្តគោលនយោបាយ “ស្រុកខណ្ឌមួយមានផលិតផលទេសចរណ៍មួយ”។

ដើម្បីឱ្យទីក្រុងហូជីមិញក្លាយជាគោលដៅនៃព្រឹត្តិការណ៍ និងពិធីបុណ្យនានា យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍របស់ទីក្រុងដល់ឆ្នាំ ២០៣០ បានកំណត់ក្រុមផលិតផលទេសចរណ៍ចំនួន ៣ រួមមា៖ ផលិតផលទេសចរណ៍ប្រចាំតំបន់,  ផលិតផលទេសចរណ៍សំខាន់ៗ និងផលិតផលទេសចរណ៍បន្ទាប់បន្សំ។

លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ “មិនត្រឹមតែបង្កើតរូបរាងទីក្រុងប៉ុណ្ណោះទេ ប្រព័ន្ធទន្លេ និងប្រឡាយ Saigon-Gia Dinh នៃទីក្រុងហូជីមិញក៏ជាកន្លែងអភិរក្សប្រភពវប្បធម៌ផងដែរ។ ពិធីបុណ្យទន្លេនៅទីក្រុងហូជីមិញ មានគោលបំណងលើកតម្កើងភាពស្រស់ស្អាត និងតម្លៃនៃទន្លេបេតិកភណ្ឌ ផ្សព្វផ្សាយមោទនភាព និងសេចក្តីស្រឡាញ់របស់ទីក្រុងតាមរយៈសកម្មភាពប្លែកៗ សម្បូរបែប ផ្សារភ្ជាប់ប្រពៃណី និងវប្បធម៌ទំនើប។ ទីក្រុងនេះមានគោលបំណងកសាងពិធីបុណ្យនេះទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំមួយដែលមានរយៈពេលវែងជាមួយនឹងសញ្ញាសម្គាល់ដាច់ដោយឡែករបស់ខ្លួន”៕

បកប្រែដោយ Minh Trung