លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ឆ្លងកាត់ប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ព្រះពុទ្ធសាសនាបានចាក់ឫស និងធ្វើសមាហរណកម្មយ៉ាងជ្រាលជ្រៅទៅក្នុងសង្គមវៀតណាម ដោយក្លាយទៅជាសមាសភាពមួយនៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ប្រជាជនវៀតណាម អរិយធម៌ និងវប្បធម៌វៀតណាម។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អបអរសាទរមហាពិធីវិសាខបូជាពុទ្ធសករាជ ២៥៦៨ (រូបថត៖ vnanet.vn)

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ថា នៅប្រទេសវៀតណាម គ្រប់សាសនា និងជនជាតិទាំងអស់រស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនា ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដោយឈរលើស្មារតីនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យសមាគមព្រះពុទ្ធសាសនាវៀតណាម រួមជាមួយនឹងសាសនាផ្សេងៗទូទាំងប្រទេស ពង្រឹងផែនមហាសាមគ្គីជនជាតិទាំងមូល លើកកម្ពស់ស្មារតីសាមគ្គីភាពក្នុងប្រទេស សាមគ្គីភាពអន្តរជាតិ សាមគ្គីភាពសាសនា និងសាមគ្គីភាពក្នុងប្រជាជនត្រួសត្រាយផ្លូវក្នុងចលនាប្រជាជនទូទាំងប្រទេសឱ្យបរិច្ចាគសរីរាង្គនិងឈាម ដើម្បីសង្គ្រោះជីវិតមនុស្ស ជំរុញសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ទូទាំងប្រទេស; ត្រួសត្រាយផ្លូវក្នុងការប្រយុទ្ធប្រឆាំងនឹងអបិយជំនឿ ធានាសកម្មភាពសាសនាប្រកបដោយភាពរីករាយ និងភាពស្អាតស្អំ; ដាច់ខាតមិនអនុញ្ញាតឲ្យមានអំពើឆ្លៀកយកជំនឿសាសនាដើម្បីប្រឆាំងនឹងរដ្ឋ ប្រជាជាតិ និងប្រជាជនឡើយ។

ទន្ទឹមនឹងនោះ អនុវត្ត “ចំណុចសំខាន់ទាំង ៣ រួមមាន៖ ចូលរួមចំណែកអប់រំសេចក្ដីស្នេហាជាតិ និងសេចក្តីស្រឡាញ់ចំពោះប្រជាពលរដ្ឋក្នុងសំណាក់ពុទ្ធបរិស័ទ និងសង្គមទាំងមូល; រស់នៅល្អទាំងខាងផ្លូវលោកទាំងខាងផ្លូវធម៌; រួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អនុវត្តវឌ្ឍនភាព និងយុត្តិធម៌សង្គម៕

បកប្រែដោយ Thanh Cong