ក្នុងរយៈពេល ២ ថ្ងៃ (ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមីនា) មហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ២០២៤ បានប្រព្រឹត្តទៅនៅទីក្រុង Thu Duc ទីក្រុងហូជីមិញ។ នេះគឺជាព្រឹត្តិការណ៍ដើម្បីផ្សព្វផ្សាយម៉ាកយីហោ និងតភ្ជាប់ការដោះដូរផលិតផលកាហ្វេ និងតែរបស់វៀតណាម ដែលផ្តួចផ្តើមដោយកាសែតពលករតាំងពីឆ្នាំ ២០២៣។

leftcenterrightdel
ពិធីបើកមហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤ (រូបថត៖ vnanet.vn)

សកម្មភាពក្នុងមហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤ ត្រូវបានរៀបចំយ៉ាងសម្បូរបែប ទាក់ទាញអង្គភាពអាជីវកម្មជាច្រើនឱ្យចូលរួម ហើយត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយ និងពហុបណ្តាញជាងមុន។ ក្នុងនោះ ចំណុចស្នូលនៃមហោស្រពគឺសិក្ខាសាលា “ដំណោះស្រាយសម្រាប់ការនាំចេញកាហ្វេ សម្រេចឲ្យបាន ៥ ពាន់លានដុល្លារអាមេរិក”។ នៅទីនេះ អ្នកជំនាញ និងសមាគមបានពិភាក្សាអំពីដំណោះស្រាយជំរុញការនាំចេញកាហ្វេប្រកបដោយនិរន្តរភាព បង្កើតតម្លៃកាន់តែច្រើន។

មហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤ រួមចំណែកលើកដំកើងកាហ្វេ និងតែវៀតណាមនៅលើផែនទីកសិផលពិភពលោក។ បច្ចុប្បន្ននេះ កាហ្វេវៀតណាមមានវត្តមាននៅក្នុងប្រទេស និងតំបន់ដែនដីជាង ៨០។ ផ្នែកកាហ្វេបានរួមវិភាគទានជិត ៤% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម បង្កើតការងារធ្វើ និងប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារកសិករជាង ៧០០,០០០ នាក់។ វៀតណាមមានផ្ទៃដីដាំកាហ្វេធំទី ៦ នៅលើពិភពលោក ប៉ុន្តែជាប្រទេសនាំចេញកាហ្វេធំទី ២ នៅលើពិភពលោក បន្ទាប់ពីប្រេស៊ីល។ កាលពី ១០ ឆ្នាំមុន ការនាំចេញកាហ្វេសម្រេចបានត្រឹមតែ ២ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ២០២៣ បានកើនឡើងជាង ៤.១៨ ពាន់លានដុល្លារអាមេរិក៕

បកប្រែដោយ Thanh Cong