leftcenterrightdel
លោកស្រី Pham Thi Viet Ha តំណាងអង្គការអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិប្រចាំនៅវៀតណាមថ្លែងនៅក្នុងកម្មវិធី

ថ្លែងក្នុងកម្មវិធី លោកស្រី Pham Thi Viet Ha តំណាងអង្គការ WWF ប្រចាំនៅវៀតណាមបានឲ្យដឹងថា៖ យុទ្ធនាការម៉ោងផែនដីសម្រាប់អំពាវនាវឲ្យមនុស្សគ្រប់រូបចូលរួមប្រតិបត្ដិការដើម្បីធម្មជាតិតាមទម្រង់សម្បូរបែបជាច្រើនដែលអាចធ្វើទៅបាន។ ដោយចាប់ផ្តើមជាមួយសកម្មភាពតូចបំផុតដូចជា៖ បិទភ្លើងនៅពេលមិនចាំបាច់ ការប្រើប្រាស់មធ្យោបាយធ្វើដំណើររថយន្តក្រុងសាធារណៈ និងអនុវត្តកម្មវិធីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការពារការថមថយជីវចម្រុះ ការរិចរិលព្រៃឈើ និងប្រើប្រាស់ថាមពលឲ្យបានសន្សំសំចៃ។

លោកស្រី Pham Thi Viet Ha បានសង្កត់ធ្ងន់ថា "បុគ្គលម្នាក់ៗមានតួនាទី និងកាតព្វកិច្ចការពារផែនដី។ ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាសកម្មភាពជ្រោមជ្រេងម៉ោងផែនដី ក៏ដូចជាឱកាសសម្រាប់ផ្សព្វផ្សាយសកម្មភាពវិជ្ជមានដល់មនុស្សគ្រប់រូបដើម្បីកម្មវិធីម៉ោងផែនដីមិនត្រឹមតែក្នុងមួយថ្ងៃប៉ុណ្ណោះទេ ដែលជា ៣៦៥ ថ្ងៃក្នុងមួយឆ្នាំ”

leftcenterrightdel
យុវជននៃក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជិះកង់ជ្រោមជ្រេងយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤

បន្ទាប់កម្មវិធី ប្រតិភូទាំងឡាយ និងយុវជនចំនួន ១៥០ នាក់ មកពីក្រសួងធនធានធម្មជាតិ និងបរិស្ថាន បានជិះកង់ក្បួនដង្ហែ ឃោសនាយុទ្ធនាការម៉ោងផែនដីឆ្នាំ ២០២៤ នៅតាមដងផ្លូវនានានៅទីក្រុងហាណូយ៕

បកប្រែដោយ Pham Diep