លោកឯកអគ្គរដ្ឋទូត Mai Phan Dung ប្រធានស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានប្រគល់សារតាំងជូនលោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា WTO ។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Mai Phan Dung និងលោកស្រី Ngozi Okonjo-Iweala អគ្គនាយិកា WTO (រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ លោក Ngozi Okonjo-Iweala អគ្គនាយិកា WTO បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយបើកចំហរ សមាហរណកម្មអន្តរជាតិ និងការចូលរួមយ៉ាងសកម្មរបស់វៀតណាមចំពោះ WTO ជាពិសេសលទ្ធផលនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី WTO លើកទី១៣ (MC13) ដែលទើបនឹងប្រារព្ធឡើងនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈដល់ថ្ងៃទី ២ ខែមីនា។ លោកស្រីបានស្នើឱ្យវៀតណាមបន្តការខិតខំប្រឹងប្រែងដើម្បីរួមចំណែកក្នុងខ្លឹមសារផ្សេងទៀត និងចូលរួមជំរុញការចរចាកញ្ចប់ទី ២ ឱ្យទទួលបានជោគជ័យ ដើម្បីរួមចំណែកដល់គោលដៅសហសវត្សរ៍របស់អង្គការសហប្រជាជាតិស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Mai Phan Dung បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយបើកចំហរ សមាហរណកម្មអន្តរជាតិ ជាសមាជិកសកម្ម និងមានការទទួលខុសត្រូវរបស់ WTO ហើយជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែល WTO ដើរតួនាទីជាស្នូល។ លោកឯកអគ្គរដ្ឋទូតបានអះអាងនូវការប្តេជ្ញាចិត្តរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅទីក្រុងហ្សឺណែវ ដែលនឹងបន្តសម្របសម្រួលយ៉ាងសកម្ម និងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន WTO និងសមាជិក WTO ដទៃទៀត ដើម្បីអនុវត្តយ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវលទ្ធផលនៃ MC13 នាពេលខាងមុខ៕

បកប្រែដោយ Duy Hoan