leftcenterrightdel
ការប្រកួតដាំបាយនៅភូមិ Thi Cam បានប្រព្រឹត្តទៅយ៉ាងទាក់ទាញ

* នៅតាមដងទន្លេ Dinh ទីក្រុង Ninh Hoa ខេត្ត Khanh Hoa បានប្រារព្ធពិធីបុណ្យទូកផ្កា  និងប្រណាំងទូក ង ។ ចំណុចលេចធ្លោនៃពិធីបុណ្យគឺទូកផ្កាចម្រុះពណ៌ចំនួន ២៨ គ្រឿង ក្បួនដង្ហែតាមដងទន្លេ។ ការប្រកួតប្រណាំងទូក ង ប្រពៃណីនេះដោយមានការចូលរួមពីកីឡាករ-កីឡាការិនីជាង១០០ នាក់ មកពីក្រុមឃុំ សង្កាត់ បានប្រព្រឹត្តទៅយ៉ាងទាក់ទាញ។

* នៅទីរួមខេត្ដ Kinh Mon (ខេត្ត Hai Duong) បានប្រព្រឹត្ដទៅពិធីបើកបុណ្យនិទាឃរដូវឆ្នាំ ២០២៤ នៅប្រាសាទ Cao An Phu (សង្កាត់ An Sinh)។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងបរិវេណកេរ្ដិ៍ដំណែលជាតិពិសេស An Phu-Kinh Chu-Nham Duong។ នៅថ្ងៃបើកបុណ្យនេះ ក្រៅពីពិធីដ៏ឧឡារិក ទីរួមខេត្ត Kinh Mon បានរៀបចំសកម្មភាពជាច្រើនដូចជា៖ ការប្រកួតទាញព្រ័ត្របុរស-ស្ត្រី   ប្រកួតអុក...៕

បកប្រែដោយ Pham Diep