តំបន់កងឆ្មាំសមុទ្រលេខ ៣ វៀតណាមប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម និងការរំលោភបំពានលើសមុទ្រប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានតំបន់កងឆ្មាំសមុទ្រលេខ ៣ បានបូកសរុបលទ្ធផលការងារកងឆ្មាំសមុទ្រឆ្នាំ ២០២៣ និងដាក់ទិសដៅការងារសម្រាប់ឆ្នាំ ២០២៤។
    |
 |
ថ្នាក់ដឹកនាំតំបន់កងឆ្មាំសមុទ្រលេខ៣ ផ្តល់រង្វាន់ដល់អង្គភាព និងបុគ្គលឆ្នើម |
នៅក្នុងឆ្នាំ ២០២៣ តំបន់កងឆ្មាំសមុទ្រលេខ ៣ បានក្ដាប់ជាប់នូវស្ថានភាពនៅក្នុងតំបន់សមុទ្រគ្រប់គ្រង។ អង្គភាពបានរកឃើញ និងផាកពិន័យនាវាចំនួន ៤៤ គ្រឿង ចាប់ខ្លួននិងដោះស្រាយនាវាចំនួន ២៨ គ្រឿងដែលបានដឹកជញ្ជូនទំនិញខុសច្បាប់នៅដែនសមុទ្រ និងបង្ក្រាប ១៤ ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន ១៥ នាក់ ។
បញ្ជាការដ្ឋានបានសម្របសម្រួលជាមួយបណ្ដាមូលដ្ឋាន ដើម្បីអនុវត្តកម្មវិធីចលនាមហាជនប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះប្រគល់អំណោយចំនួន ៤,២៧៤ កញ្ចប់ និងទង់ជាតិចំនួន ១៥,៤៥០ ស្លឹក និងអាវពោងចំនួន ៧២៨ គ្រឿង ដល់ប្រជានេសាទ និងរៀបចំការប្រកួត "ខ្ញុំស្រលាញ់សមុទ្រនិងកោះរបស់មាតុភូមិខ្ញុំ"...
នៅឆ្នាំ ២០២៤ ខាងមុខ តំបន់កងឆ្មាំសមុទ្រលេខ ៣ នឹងបន្ដសហការដើម្បីក្តាប់ជាប់នូវស្ថានភាពនៅសមុទ្រ និងដោះស្រាយស្ថានការណ៍បានល្អ។ រៀបចំបានល្អនូវការយាមល្បាត ត្រួតពិនិត្យ ប្រយុទ្ធប្រឆាំងបទល្មើសនិងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ប្រកបដោយប្រសិទ្ធភាព ក៏ដូចជាលើកកម្ពស់ប្រសិទ្ធភាពនៃការងារចលនាមហាជនផងដែរ៕
បកប្រែដោយ Pham Diep