FE-V នឹងក្លាយជាស្ពានតភ្ជាប់សម្រាប់អូស្ត្រាលី កសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការយូរអង្វែង និងគួរឲ្យទុកចិត្តថែមទៀតលើវិស័យថាមពលជាមួយវៀតណាម នាពេលខាងមុខ។

leftcenterrightdel
វាគ្មិន អ្នកជំនាញ និងអ្នកសម្របសម្រួលក្នុងកិច្ចសន្ទនា

លោក Andrew Goledzinowski ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំវៀតណាម បានអបអរសាទរចំពោះការរីកចម្រើននៃទំនាក់ទំនងភាពជាដៃគូរវាងប្រទេសទាំងពីរ ដើម្បីជម្រុញដំណើរការធ្វើបរិវត្តកម្មថាមពល។ លោក Goledzinowski ឯកអគ្គរដ្ឋទូត សង្កត់ធ្ងន់ថា អូស្ត្រាលីចែករំលែកបញ្ហាប្រឈម និងសេចក្តីប្រាថ្នាដូចគ្នាជាមួយវៀតណាម ក្នុងការធានាសេវាកម្មនៃផ្នែកអគ្គិសនីប្រកបដោយនិរន្តរភាព សុវត្ថិភាព និងសមធម៌ ដើម្បីបង្កើតមូលដ្ឋានសម្រាប់វិបុលភាព និងកំណើនសេដ្ឋកិច្ច។ល។ អូស្ត្រាលី ត្រៀមខ្លួនជាស្រេចជួយគាំទ្រវៀតណាម ក្នុងការទាញយកសក្តានុពលដ៏ធំធេងក្នុងការអភិវឌ្ឍថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់៕

បកប្រែដោយ Thanh Cong