បំភ្លឺយ៉ាងច្បាស់អំពីគោលនយោបាយសាសនានៅវៀតណាម
កប.អនឡាញ - សៀវភៅមួយក្នុងចំណោមសៀវភៅដែលទើបតែទទួលបានពានរង្វាន់សៀវភៅជាតិលើកទី ៥ ក្នុងឆ្នាំ២០២២ គឺសៀវភៅ “សាសនា និងគោលនយោបាយសាសនានៅវៀតណាម” របស់សាស្ត្រាចារ្យបណ្ឌិត Nguyen Thanh Xuan ដែលបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពផ្សាយសាសនា។
ជាប្រទេសដែលសំបូរទៅដោយជំនឿ សាសនា (អ្នកកាន់សាសនាប្រហែល ២៤ លាននាក់ ស្មើនឹងជិត ២៧ % នៃចំនួនប្រជាជន) ដែលត្រូវបានបក្ស និងរដ្ឋមានការយកចិត្តទុកដាក់ដាក់ចេញនូវគោលនយោបាយសមស្រប ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្ដាសាសនានៅវៀតណាមមានការផ្លាស់ប្តូរតាមនិន្នាការវិជ្ជមាន និងវឌ្ឍនភាព រួមចំណែកនាំមកស្ថិរភាពនិងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ជាមួយនឹងបាវចនាក្នុងការផ្លាស់ថ្មីការងារសាសនា ដើម្បីអនុវត្តឱ្យកាន់តែប្រសើរថែមទៀតនូវគោលនយោបាយគោរពសេរីភាពខាងជំនឿសាសនា ស្របតាមនិន្នាការរួមរបស់ពិភពលោកផង និងពង្រីកតម្លៃវិជ្ជមានផង សៀវភៅ “សាសនានិងគោលនយោបាយសាសនានៅវៀតណាម” គឺជាសៀវភៅមួយដែលមានអត្ថន័យជាក់ស្តែង និងមានគុណប្រយោជន៍។
ជាមួយនឹងបទពិសោធន៍ជាង ៣០ ឆ្នាំក្នុងកិច្ចការសាសនានៅគណៈកម្មាធិការរដ្ឋាភិបាលទទួលបន្ទុកសាសនា និងក្នុងនាមជាគ្រូបង្រៀន និងអ្នកវិទ្យាសាស្ត្របង្រៀននៅបណ្ឌិតសភានយោបាយជាតិហូជីមិញ សាស្ត្រាចារ្យបណ្ឌិត លោក Nguyen Thanh Xuan បានសិក្សាឯកសារ និងមានចំណេះចេះដឹង និងចំណង់ចំណូលចិត្តដើម្បីសរសេរសៀវភៅដែលមានកម្រាស់ជិត ៥៦០ ទំព័រ។
    |
 |
គម្របសៀវភៅ “សាសនា និងគោលនយោបាយសាសនានៅវៀតណាម” |
ភាគដំបូងនៃសៀវភៅ (ជំនឿនិងសាសនានៅវៀតណាម គោលនយោបាយរបស់បក្ស និងរដ្ឋចំពោះសាសនា) ដែលមានលក្ខណៈជាមូលដ្ឋានសម្រាប់ភាគទី ៣ គឺជាដំបូលផ្ទះក្នុងការរួបរួមបណ្ដាសាសនា ( ជីភាពសាសនានៅប្រទេសវៀតណាមក្នុងសម័យផ្លាស់ថ្មី) បានបង្ហាញពីទិដ្ឋភាពសាសនាទូទៅនៅប្រទេសវៀតណាមកាលពីមុនរហូតមកទល់ពេលនេះ។
សៀវភៅសបញ្ជាក់ឱ្យឃើញថា ទីកន្លែងប្រតិបត្តិការ ប្រវត្តិសាស្ត្រ របៀបរស់នៅនិងទំនៀមទម្លាប់បានបង្កើតឡើងនូវវប្បធម៌ដែលមានអត្តសញ្ញាណវៀតណាមជាសេចក្តីស្រឡាញ់ និងជាមូលដ្ឋាននៃសេចក្ដីស្នេហាជាតិយ៉ាងជ្រាលជ្រៅ ដើម្បីបង្កើតឱ្យមានកម្លាំងខាងផ្លូវចិត្តយ៉ាងធំធេង។ តាមរយៈនោះ មិត្តអ្នកអានកាន់តែយល់ច្បាស់អំពីគោលនយោបាយរបស់បក្ស និងរដ្ឋដែលតែងតែគោរព និងធានាសិទ្ធិសេរីភាព និងជំនឿសាសនា។ ជាមួយនឹងទិន្នន័យ ភស្តុតាងជាក់ស្តែង សៀវភៅនេះបានបង្ហាញច្បាស់លាស់ ដើម្បីរិះគន់ទស្សនៈខុសឆ្គង និងអរិភាព "វៀតណាមរំលោភលើសេរីភាពសាសនា"។
ជាមួយនឹងភ័ស្តុតាងពិតប្រាកដ អ្នកនិពន្ធក៏បង្ហាញផងដែរថា មនុស្សជាច្រើនយល់ខុសចំពោះទស្សនៈរបស់ម៉ាក្សចំពោះសាសនាដោយសារតែការដកស្រង់មិនពេញលេញ ខណៈពេលដែលនៅលើច្បាប់ដើម មើលទៅពីថ្ងៃនេះក៏បង្ហាញថា ម៉ាក្សបង្ហាញស្មារតីវិទ្យាសាស្ត្រ និងសន្និដ្ឋានត្រឹមត្រូវអំពីសាសនាទៅមុខមុនយុគសម័យ។
សៀវភៅក៏បានបង្ហាញពីការងារសាសនា ជាពិសេសការគ្រប់គ្រងសកម្មភាពសាសនារបស់រដ្ឋ ជាមួយនឹងទិដ្ឋភាពបែបវិទ្យាសាស្ត្រ អ្នកនិពន្ធលើកឡើងនូវកម្រិតនៃការយល់ឃើញនៃសាសនាកាលពីមុន។ ប្រការនេះបញ្ជាក់បន្ថែមទៀតនូវអត្ថន័យនិងវិវឌ្ឍនភាពនៃគោលនយោបាយចំពោះសាសនាក្នុងបុព្វហេតុផ្លាស់ថ្មីរបស់បក្ស និងរដ្ឋ។ សៀវភៅមានអត្ថន័យទ្រឹស្តីលើសាសនាវិទ្យា សង្គមវិទ្យា និងនយោបាយវិទ្យានិងមានអត្ថន័យជាក់ស្តែងផង។ ដោយតួរលេខជាក់លាក់ អ្នកនិពន្ធបង្ហាញថា សាសនាមានការរួមចំណែកជាក់ស្តែងនិងធំធេងក្នុងសង្គមនីយកម្មរាល់សកម្មភាពសប្បុរសធម៌ គាំទ្រកម្មវិធីរៃអង្គាសប្រាក់សម្រាប់ជនក្រីក្រ។ ជាពិសេសនៅពេលដែលប្រទេសឆ្លងកាត់ជំងឺរាតត្បាត Covid-19 អ្នកកាន់សាសនាបានរួមចំណែកលើកទឹកចិត្ត និងរីកសាយភាយទឹកចិត្តស្រលាញ់ ចែករំលែកនិងរស់នៅពោរពេញទៅដោយមនោសញ្ចេតនាជាមួយជនរួមជាតិ ៕
បកប្រែដោយ Pham Diep