leftcenterrightdel
ប្រតិភូ​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ (រូប​ថត៖ cand.com.vn)

ព្រឹត្តិការណ៍នេះរួមចំណែកក្នុងការបើកគំនិតផ្តួចផ្តើមបន្ថែមទៀតដើម្បីជម្រុញស្ត្រីឲ្យមានភាពម្ចាស់ការលើវិស័យ STEM និងធានាបាននូវបរិយាកាសអ៊ីនធឺណិតប្រកបដោយសុវត្ថិភាពសម្រាប់ស្ត្រី និងកុមារី។ លើសពីនេះ វេទិកានេះគឺជាឱកាសដ៏សំខាន់មួយសម្រាប់ទីភ្នាក់ងារ និងអង្គការពាក់ព័ន្ធ បង្ហាញពីការសន្យាយ៉ាងមុតមាំ ឆ្ពោះទៅរកការលើកកម្ពស់សមភាពយេនឌ័រ គាំទ្រ និងលើកទឹកចិត្តដល់ស្ត្រី និងកុមារីឱ្យបានចូលរួម ទទួលបានសិទ្ធិស្មើៗគ្នានៅក្នុងអ៊ីនធឺណែត និងក្នុងវិស័យ STEM ព្រមទាំងការពារខ្លួនអ្នកពីបញ្ហាប្រឈមសន្តិសុខអរូបី និងសន្តិសុខមិនមែនប្រពៃណី។ រីឯខ្លួនវិញ សមគមសហភាពនារីវៀតណាមបានអះអាងថានឹងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីអនុវត្តកម្មវិធី និងសកម្មភាពជាក់ស្តែង ដែលរួមចំណែកដល់ការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព ដោយមានស្មារតី “គ្មានស្ត្រីណាត្រូវទុកចោល” ក្នុងយុគសម័យឌីជីថល៕

បកប្រែដោយ Duy Hoan