ការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងជប៉ុន
កប.អនឡាញ - ក្នុងឱកាសនេះ សមាគមមិត្តភាពជប៉ុន-វៀតណាម នៃតំបន់ Chukyo និងក្រុមហ៊ុន Yokoi Mould VN Co,Ltd បានប្រគល់ដើមសាគូរ៉ាចំនួន ១២០ ដើម ជូនខេត្ត Bac Giang។
ក្នុងក្របខ័ណ្ឌអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងជប៉ុន (១៩៧៣-២០២៣) គណៈកម្មាធិការប្រជាជនខេត្ត Bac Giang បានប្រារព្ធពិធីផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងជប៉ុននៅឯតំបន់ទេសចរណ៍វិញ្ញាណ - អេកូឡូស៊ី Tay Yen Tu ស្រុក Son Dong ។
    |
 |
តំណាងជប៉ុនបានប្រគល់ដើមសាគូរ៉ាចំនួន ១២០ ដើម ជូនខេត្ត Bac Giang (រូបថត៖ vovworld.vn) |
នៅក្នុងកម្មវិធី សកម្មភាពផ្លាស់ប្តូរដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនបានប្រព្រឹត្តទៅដោយទាក់ទាញភ្ញៀវយ៉ាងច្រើនដូចជា៖ ការទស្សនាសួនដើមសាគូរ៉ាជាមួយបច្ចេកវិទ្យានិម្មិតពិត (AR - Augmented Reality); ការផ្លាស់ប្តូរសិល្បៈ ម្ហូបជប៉ុន - Bac Giang; សំលៀកបំពាក់ប្រពៃណីជប៉ុន និងវៀតណាម; ទស្សនាតំបន់ទេសចរណ៍វិញ្ញាណ - អេកូឡូស៊ី Tay Yen Tu ស្រុក Son Dong ។
ក្នុងឱកាសនេះ សមាគមមិត្តភាពជប៉ុន-វៀតណាម នៃតំបន់ Chukyo និងក្រុមហ៊ុន Yokoi Mould VN Co,Ltd បានប្រគល់ដើមសាគូរ៉ាចំនួន ១២០ ដើម ជូនខេត្ត Bac Giang៕
បកប្រែដោយ Duy Hoan