ពិធីអបអរសាទរទិវាអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំងនៅទីក្រុងហាណូយ
កប.អនឡាញ - នាយប់ថ្ងៃទី ១៧ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម បានសម្របសម្រួលជាមួយអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) រៀបចំពិធីអបអរសាទរទិវាអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (ថ្ងៃទី២០ ខែមីនា)។ លោក Do Hung Viet អនុរដ្ឋមន្ត្រីក្រសួងការបរទេស ជាអធិបតីក្នុងពិធីនេះ។
ថ្លែងមតិក្នុងពិធីនេះ លោក Do Hung Viet បានសង្កត់ធ្ងន់ថា ក្រោមប្រធានបទ “អ្នកនិយាយភាសាបារាំងចំនួន ៣២១ លាននាក់ មាតិកាវប្បធម៌រាប់ពាន់លាន” ពិធីអបអរសាទរនៅឆ្នាំនេះក្នុងគោលបំណងលើកតម្កើងភាពសម្បូរបែបនៃវប្បធម៌ និងភាសារបស់សហគមន៍ប្រទេសនិយាយភាសាបារាំងនៅទូទាំងពិភពលោក ព្រមទាំងលើកកំពស់ និងជម្រុញការស្វែងយល់មាតិកាវប្បធម៌នៃបណ្ដាប្រទេសនិយាយភាសាបារាំងនៅក្នុងលំហឌីជីថល។
    |
 |
លោក Shawn Steil ប្រធានក្រុមឯកអគ្គរដ្ឋទូត និងជាប្រធានគណៈប្រតិភូ និងអង្គការនិយាយភាសាបារាំងនៅវៀតណាម (GADIF) ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅវៀតណាម ប្រគល់រង្វាន់ប្រចាំឆ្នាំរបស់ក្រុម GADIF ដល់លោក Ngo Tu Lap (រូបថត៖ vnanet.vn) |
រីឯខ្លួនវិញ លោក Edgar Doerig តំណាង OIF នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិច បានវាយតំលៃខ្ពស់ចំពោះជោគជ័យដែលសម្រេចបានក្នុងទំនាក់ទំនងរវាងវៀតណាម និងសហគមន៍ប្រទេសនិយាយភាសាបារាំង ហើយបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកម្មវិធីធ្វើសកម្មភាពរបស់ OIF នាពេលខាងមុខ ដែលក្នុងនោះ ផ្តោតទៅលើយុវជន សមភាពយេនឌ័រ ឌីជីថល និងការអភិវឌ្ឍប្រកបដោយចីរភាព។
ក្នុងឱកាសនេះ លោកប្រធានក្រុម GADIF បានប្រគល់រង្វាន់កិត្តិយសជូនលោកបណ្ឌិត Ngo Tu Lap អតីតនាយកវិទ្យាស្ថានអន្តរជាតិភាសាបារាំង ដើម្បីទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់លោកក្នុងការផ្សព្វផ្សាយភាសាបារាំង និងការការពារតម្លៃនៃភាសាបារាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក៕
បកប្រែដោយ Thuy Anh