ទិវាបុណ្យកាសែតទូទាំងប្រទេសរៀបចំដោយសមាគមអ្នកសារព័ត៌មានវៀតណាម និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ ជាមួយគណៈឃោសនាអប់រំមជ្ឈិមបក្ស ក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាម ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ ទិវាបុណ្យកាសែតទូទាំងប្រទេសឆ្នាំ ២០២៣ មានស្តង់ចំនួន ៨៧ ដោយមានការចូលរួមពីសមាគមអ្នកសារព័ត៌មានចំនួន ៦៣ នៅខេត្ត-ក្រុងនានា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិម និងមូលដ្ឋាន អង្គភាពបណ្តុះបណ្តាលអ្នកសារព័ត៌មានចំនួន ៦០។ 

leftcenterrightdel
លោក Nguyen Trong Nghia និងគណៈប្រតិភូទៅទស្សនាស្តង់តាំងពិព័រណ៌កាសែតកងទ័ព

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Nguyen Trong Nghia ប្រធានគណៈឃោសនាអប់រំមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានសង្កត់ធ្ងន់ថា ទិវាបុណ្យកាសែតទូទាំងប្រទេស គឺជាសកម្មភាពសំខាន់ មានអត្ថន័យនយោបាយ សង្គម និងវប្បធម៌។ នេះក៏ជាឱកាសលើកសរសើរកម្លាំងសារព័ត៌មានបដិវត្តន៍ បង្កើតបរិយាកាសនៃការប្រកួតប្រជែងរវាងស្ថាប័នសារព័ត៌មាន សមាគមអ្នកសារព័ត៌មានគ្រប់លំដាប់ថ្នាក់ និងអ្នកសារព័ត៌មានទូទាំងប្រទេស ចូលរួមចំណែកលើកកម្ពស់ជំនាញវិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន ធ្វើឱ្យប្រសើរឡើងនូវគុណភាព និងប្រសិទ្ធភាពនៃសារព័ត៌មាន។ លោក Nguyen Trong Nghia បានស្នើថា ទីភ្នាក់ងារសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងឡាយត្រូវបន្តជ្រួតជ្រាបឲ្យស៊ីជម្រៅនូវទស្សនៈ គោលការណ៍ មាគ៌ា សេចក្តីសម្រេចចិត្តរបស់បក្ស ផ្តោតលើការអនុវត្តឲ្យបានល្អនូវគោលដៅកសាងផ្នែកសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ វប្បធម៌ និងទំនើប។ ទន្ទឹមនឹងនោះ ត្រូវយកចិត្តទុកដាក់លើការដឹកនាំ ការអភិវឌ្ឍ និងការគ្រប់គ្រងសារព័ត៌មាន ដោយផ្តោតលើការបណ្ដុះបណ្ដាលអ្នកគ្រប់គ្រងសារព័ត៌មាន និងកម្លាំងអ្នកសារព័ត៌មាន ឲ្យមានសីលធម៌ល្អ ជំនាញវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃភារកិច្ចផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត និងគោលការណ៍ មាគ៌ារបស់បក្ស និងគោលនយោបាយ ច្បាប់របស់រដ្ឋ។ល។

ទិវាបុណ្យកាសែតទូទាំងប្រទេសបើកដល់ថ្ងៃទី ១៩ ខែមីនា ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៦:០០ ល្ងាច សម្រាប់សាធារណជនមកទស្សនា និងចូលរួមសកម្មភាពនានា៕

បកប្រែដោយ Thanh Cong