លោក Sung A Nha កើតនៅឆ្នាំ ១៩៦៨ ជនជាតិ Mong។ លោក ប្រពន្ធនិងកូនៗបានធ្វើអន្តោប្រវេសន៍ដោយសេរីពីខេត្ត Lao Cai ទៅឃុំ Dak R'mang (ស្រុក Dak Glong) នៅឆ្នាំ២០០១។ ដូចគ្រួសារផ្សេងៗដែរ គ្រួសាររបស់លោកកាប់បំផ្លាញព្រៃឈើសម្រាប់កន្លែងស្នាក់នៅ ខ្វះខាតសព្វគ្រប់បែបយ៉ាង។ នៅឆ្នាំ ២០០៤ ក្រុមគ្រួសារលោកទទួលបានការចលនាដោយអង្គភាពសេដ្ឋកិច្ច ការពារជាតិឃុំ Quang Son នៃក្រុមហ៊ុនកាហ្វេលេខ១៥ (យោធភូមិភាគទី ៥) ផ្លាស់ទៅភូមិ Dak Snao ដើម្បីតាំងលំនៅ ហើយផ្តល់ដីសម្រាប់សង់ផ្ទះ ជាមួយនឹងដីដាំកាហ្វេ ១ ហិកតា។

leftcenterrightdel
លោក Sung A Nha  និងកម្មាភិបាល និងបុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិឃុំ Quang Son ពិនិត្យកាហ្វេ

អង្គភាពសេដ្ឋកិច្ច ការពារជាតិឃុំ Quang Son ក៏បានបញ្ជូនកម្មាភិបាលមកផ្ដល់ដើមកាហ្វេ និងណែនាំអំពីការដាំដើមកាហ្វេឲ្យបានត្រឹមត្រូវ។ ទន្ទឹមនឹងនោះ លោកក៏ត្រូវបានណែនាំអំពីការដាំដំណាំមួយចំនួនទៀតដូចជា៖ ចេក អំពៅ សណ្តែក ដើម្បីរកប្រាក់ចំណូលបន្ថែម។ បន្ទាប់ពីរបីឆ្នាំ ដោយទទួលជំនួយ និងការគាំទ្រពីកម្មាភិបាល និងបុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិឃុំ Quang Son ចម្ការកាហ្វេបានចាប់ផ្តើមប្រមូលផល ហើយប្រាក់ចំណូលរបស់គ្រួសារលោកបានកើនឡើងដល់រាប់​សិបលានដុងក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនោះ លោក Sung A Nha ភ្ជួរស្រែ ធ្វើស្រែ ជីកស្រះចិញ្ចឹមត្រី។ កម្មាភិបាល និងបុគ្គលិកនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិឃុំ Quang Son បានណែនាំលោកក្នុងការដាំ និងផ្សាំដើមដើម្បីបង្កើនទិន្នផលកាហ្វេ។ ដោយមានរបៀបថែទាំត្រឹមត្រូវក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ចម្ការកាហ្វេរបស់លោកតែងតែជាចម្ការគំរូមួយសម្រាប់គ្រួសារជាច្រើនទៀតធ្វើតាម។

ក្នុងរយៈពេលប៉ុន្មានឆ្នាំមក លោក Sung A Nha បានទិញដីបន្ថែម ២ ហិកតាទៀត ដើម្បីដាំកាហ្វេ។ នៅឆ្នាំ២០២២ ទិន្នផលកាហ្វេរបស់ក្រុមគ្រួសារលោកសម្រេចបាន ៤ តោន។ លោកក៏បានទិញ និងបើកទូលាយផ្ទៃដីជិត ៣០០០ ម៉ែត្រការ៉េ ដើម្បីចិញ្ចឹមជ្រូក និងមាន់ និងមានកន្លែងដាក់ម៉ាស៊ីនកិនស្រូវ និងរថយន្តកសិកម្មដើម្បីឲ្យជួល។ ចំណូលប្រចាំឆ្នាំរបស់គ្រួសារលោកបានកើនដល់ជាង ២០០ លានដុង។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់គ្រួសារ លោកក៏បានឧបត្ថម្ភសាច់ញាតិ និងគ្រួសារជួបការលំបាកនៅក្នុងភូមិ Dak Snao ពូជដំណាំ ពូជសត្វ ឧបករណ៍កសិកម្ម និងមធ្យោបាយសម្រាប់ផលិតកម្មផងដែរ។

លោកវរសេនីយ៍ទោ Mai Phuong Dung អនុប្រធាននយោបាយនៃអង្គភាពសេដ្ឋកិច្ច ការពារជាតិឃុំ Quang Son បានឲ្យដឹងថា គ្រួសាររបស់លោក Sung A Nha គឺជាគំរូមួយក្នុងចំណោមគំរូនៃការធ្វើសេដ្ឋកិច្ចល្អនៅក្នុងឃុំ Quang Son និងឃុំ Dak R'mang ដែលជាឃុំទាំងពីរដែលអង្គភាពសេដ្ឋកិច្ច ការពារជាតិឃុំ Quang Son មានភារកិច្ចថែរក្សា និងជួយប្រជាជនអភិវឌ្ឍសេដ្ឋកិច្ច។ នាពេលខាងមុខ អង្គភាពនឹងបន្តជួយគាំទ្រលើគ្រប់វិស័យ បង្កើតការងារធ្វើដើម្បីជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួចផុតពីភាពក្រីក្រ និងមានស្ថិរភាពក្នុងជីវភាពរស់នៅរបស់ពួកគេ៕

បកប្រែដោយ Thuy Anh