leftcenterrightdel
លោក Tran Quang Bao អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើ   (រូបថត៖ baogialai.com.vn)

លើសពីនេះ វៀតណាមមានសក្តានុពលខ្លាំងក្នុងការបង្កើតឥណទានកាបូនពីវិស័យថាមពល ឧស្សាហកម្ម កសិកម្ម និងកាកសំណល់។  យោងតាមលោក Tran Quang Bao អគ្គនាយករងនៃអគ្គនាយកដ្ឋានព្រៃឈើ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ; ការអភិវឌ្ឍទីផ្សារកាបូន ជួយវៀតណាមលើកកម្ពស់អាជីវកម្ម កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ រួមចំណែកសម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់ "សូន្យ" ត្រឹមឆ្នាំ ២០៥០ និងធានាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ដើម្បីត្រៀមផែនការចូលរួមក្នុងទីផ្សារកាបូន វិស័យព្រៃឈើបានចរចាជាមួយអង្គការអន្តរជាតិ និងដៃគូនានា ដោយសាងសង់គម្រោងសាកល្បងដែលអាចផ្ទេរកាបូនបាន; បង្កើតក្របខ័ណ្ឌច្បាប់ដើម្បីជួយដល់មូលដ្ឋានក៏ដូចជាម្ចាស់ព្រៃឈើឱ្យមានសកម្មភាពសកម្ម និងអភិវឌ្ឍគម្រោងចរចាផ្ទេរកាបូន។ លោក Tran Quang Bao បានមានប្រសាសន៍ថា៖ “វិស័យព្រៃឈើបានណែនាំឲ្យធ្វើវិសោធនកម្មក្រឹត្យណែនាំអំពីការអនុវត្តមាត្រាមួយចំនួននៃច្បាប់ព្រៃឈើ។ ក្នុងនោះបំពេញបន្ថែមនូវបទប្បញ្ញត្តិមួយចំនួនស្តីពី សកម្មភាពរបស់អ្នកទិញ អ្នកលក់ សកម្មភាពអាចផ្ទេរបាន ការអភិវឌ្ឍគម្រោង និងភ្នាក់ងារវាយតម្លៃ អនុម័ត  ត្រួតពិនិត្យ និងរាយការណ៍។ ទាំងនេះគឺជាក្របខ័ណ្ឌច្បាប់ដ៏សំខាន់មួយ ដើម្បីអាចបង្កើតទីផ្សារកាបូនព្រៃឈើ និងបញ្ចូលទៅក្នុងបទប្បញ្ញត្តិទូទៅរបស់រដ្ឋាភិបាល នៅពេលដែលក្រឹត្យលេខ ០៦ ស្តីពីទីផ្សារកាបូន ចូលដំណើរការ”៕

តាម vovworld.vn