ពិធីបើកពិព័រណ៍ "ព្រះពុទ្ធសាសនាវៀតណាម - សញ្ញាសម្គាល់នៃលក្ខណៈវិសេសវិសាល"
កប.អនឡាញ - អបរសាទរមហាសន្និបាតព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី ៩ អាណត្តិ ២០២២ -២០២៧ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា សមាគមព្រះពុទ្ធសាសនាវៀតណាមបានបើកពិព័រណ៌ “ព្រះពុទ្ធសាសនាវៀតណាម - សញ្ញាសម្គាល់នៃលក្ខណៈវិសេសវិសាល”។
    |
 |
ពិព័រណ៌ជាសកម្មភាពអបអរសាទរមហាសន្និបាតព្រះពុទ្ធសាសនាទូទាំងប្រទេសលើកទី ៩ (រូបថត៖ sggp.org.vn) |
ការតាំងពិព័រណ៌ នឹងឧទ្ទេសនាមអំពីសមិទ្ធផលនៃព្រះពុទ្ធសាសនាវៀតណាម តាមរយៈរូបភាពនិងវត្ថុក្រោមប្រធានបទសំខាន់ពីរ។ ប្រធានបទទី ១ ឧទ្ទេសនាមអំពីឥស្សរជនប្រវត្តិសាស្ត្រគំរូ ព្រះសង្ឃល្បីៗដែលមានការចូលរួមចំណែកជាច្រើន ដល់បុព្វហេតុផ្សព្វផ្សាយព្រះពុទ្ធសាសនាចាប់តាំងពីការបង្កើតសមាគមព្រះពុទ្ធសាសនាវៀតណាមរហូតមកដល់បច្ចុប្បន្ននិងសមិទ្ធិផល លេចធ្លោរបស់សមាគមសាសនាក្នុងអាណត្ដិកន្លងមក។
ប្រធានបទទី ២ នឹងបង្ហាញឯកសារ វត្ថុតាង និងនិមិត្តសញ្ញានៃវប្បធម៌ព្រះពុទ្ធសាសនាក្នុងទម្រង់សម្បូរបែប ដើម្បីផ្សព្វផ្សាយខ្លឹមសារ សតិអារម្មណ៍ ទស្សនៈនិងស្មារតីព្រះពុទ្ធសាសនាដល់ព្រះសង្ឃ ពុទ្ធបរិស័ទ។
មុននោះ នាព្រឹកថ្ងៃដដែល ថ្នាក់ដឹកនាំស្នូលនៃសមាគមព្រះពុទ្ធសាសនាវៀតណាមនិងប្រតិភូចូលរួមមហាសន្និបាតដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សព៕
បកប្រែដោយ Pham Diep